ស្លាក: សន្ដិសុខសង្គម

សមត្ថកិច្ច​បង្ក្រាប​​ទីតាំង​ឆបោក​តាម​អនឡាញ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ កាល​ពី​ថ្ងៃ​ទី២២ ខែមេសា

សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់​លើ​ក្រុម​ឧកញ៉ា និង​មន្ត្រី​ដែល​ជួល​អគារ​ឱ្យ​ឧក្រិដ្ឋជន​ធ្វើ​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ

0
មន្ត្រី​សង្គម​ស៊ីវិល និង​អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​អាជ្ញាធរ​ចាប់​ខ្លួន​ក្រុម​ឧកញ៉ា និង​មន្ត្រី​គ្រាក់ៗ​ដែល​ជួល​អគារ​ឱ្យ​បណ្ដាញ​ឧក្រិដ្ឋជន ដើម្បី​បង្ខាំង​ជនបរទេស​បង្ខំ​ឱ្យ​បន្ត​ធ្វើ​ការងារ​ជា​អ្នក​ឆបោក​តាម​អនឡាញ។

អ្នកឃ្លាំមើល​សង្គម​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ដើម្បី​ឱ្យ​ពួកគេ​បន្ត​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ

0
អ្នកឃ្លាំមើល​សង្គម​កម្ពុជា​បន្ត​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដោះលែង​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ឲ្យ​មាន​សេរីភាព​ឡើងវិញ ដើម្បី​ឲ្យ​ពួកគេ​អាច​វិល​ត្រឡប់​មក​ធ្វើការ​ងារ និង​ធ្វើជា​ភ្នែក​ច្រមុះ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​និង​ធនធានធម្មជាតិ។ ការ​អះអាង​នេះ​បន្ទាប់​ពី​សកម្មជន​ចលនា​មាតា​ធម្មជាតិ លោក យឹម លាងហ៊ី សរសេរ​សំបុត្រ​ចេញពី​ពន្ធនាគារ ខេត្តកំពង់ស្ពឺ ជូន​ទៅ​ដល់​ម្តាយ​របស់​ខ្លួន​នៅក្នុង​ទិវា​អ្នក​ម្ដាយ ដោយ​សន្យា​ជាមួយ​ម្តាយ​របស់​លោក​ដែល​កំពុង​ជម្នះ​រស់​ជាមួយ​នឹង​ជំងឺមហារីក​ថា លោក​នឹង​មិន​ដោះដូរ​យក​សេរីភាព ដែល​បាន​មកពី​ការ​ឱនក្បាល​ចំពោះ​ភាព​អយុត្តិធម៌​នោះ​ទេ។ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា ទទូច​ឱ្យ​រដ្ឋាភិបាល ពិនិត្យមើល​ករណី​របស់​សកម្ម​ជន​ចលនា​មាតា​ធម្មជាតិ​ឡើងវិញ ពីព្រោះ​លោក​ថា អ្វី​ដែល​យុវជន​ទាំងអស់​នោះ​បាន​ធ្វើ​គឺ​ដើម្បី​ផលប្រយោជន៍​របស់​ប្រទេសជាតិ ហើយ​រដ្ឋាភិបាល មិន​គួរ​ចាប់ខ្លួន​ពួកគេ​ដាក់​ពន្ធនាគារ​ឱ្យ​រស់នៅ​ព្រាត់ប្រាស​ក្រុមគ្រួសារ​នោះ​ទេ។លោក ស៊ឹង...