ស្លាក: សហរដ្ឋអាមេរិក

អ្នកវិភាគ​ថា ឯកអគ្គរដ្ឋទូត​អាមេរិកថ្មី​អាច​បើក​ឱកាស​ថ្មី ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ត្រូវ​បង្ហាញ​លទ្ធផល​ជាក់ស្តែង

0
ការ​អះអាង​នេះ​បន្ទាប់​ពី ពីស្ថានទូតអាមេរិកប្រចាំកម្ពុជាបានប្រកាសអំពីការតែងតាំងលោក គ្រីស្តូហ្វឺ អានឌើសុន ជាឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជា ដើម្បីជំរុញ​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និងកម្ពុជាឱ្យឈានទៅកាន់ជំពូកថ្មីមួយ។

សមាជិក​សភា​អាមេរិក​ស្នើ​ឱ្យ​ស៊ើប​អង្កេត​មន្ត្រី​ជាន់ខ្ពស់ និង​អ្នក​ជំនួញ​កម្ពុជា ពាក់ព័ន្ធ​អំពើ​ឆបោក​អនឡាញ

0
តំណាងរាស្ត្រអាមេរិក បានស្នើឱ្យក្រសួងការបរទេស និងក្រសួងហិរញ្ញវត្ថុអាមេរិក ស៊ើបអង្កេតមន្ត្រីជាន់ខ្ពស់ អ្នកជំនួញ និងបុគ្គលមានឥទ្ធិពលមួយចំនួននៅកម្ពុជា ដែលពួកគេសង្ស័យថា អាចមានទំនាក់ទំនងនឹងឧស្សាហកម្មឆបោកតាមអនឡាញ។

FBI ប្ដេជ្ញា​តាម​ចាប់ខ្លួន​មេខ្លោង​ឆបោក​អនឡាញ​នៅ​គ្រប់​ទីកន្លែង​យក​មក​ផ្ដន្ទាទោស​នៅ​អាមេរិក

0
ការប្រកាស​នេះ​ធ្វើឡើង បន្ទាប់ពី​លោក​បាន​បំពេញ​ទស្សនកិច្ច​នៅ​តំបន់​អាស៊ីអាគ្នេយ៍​កាលពី​ចុងខែ​កក្កដា ដើម្បី​ជួបពិភាក្សា​ជាមួយ​មេដឹកនាំ​ប្រទេស​មួយចំនួន រួម​ទាំង​ថ្នាក់ដឹកនាំ​កម្ពុជា ស្ដីពី​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ និង​ជំរុញ​ការ​បង្ក្រាប ព្រមទាំង​ចាប់ខ្លួន​មេខ្លោង​សំខាន់ៗ​ដែល​ពាក់ព័ន្ធ​នឹង​បណ្ដាញ​ឆបោក​តាម​អនឡាញ។

អ្នកឃ្លាំមើល​រំពឹង​ថា អគ្គរដ្ឋទូត​អាមេរិក​ថ្មី​នឹង​ដាក់​សម្ពាធ​មេដឹកនាំ​កម្ពុជា​បង្ក្រាប​មេខ្លោង​ឧក្រិដ្ឋកម្ម​អនឡាញ

0
ទោះជា​យ៉ាងណា ពួកគាត់​លើកឡើង​ថា ឧក្រិដ្ឋកម្ម​នេះ​បាន​ចាក់ឫស​យ៉ាង​ជ្រៅ​នៅ​កម្ពុជា ហើយ​ការ​បង្ក្រាប​មេខ្លោង​ធំៗ​ទាំងនោះ​គឺ​អាស្រ័យ​លើ​ឆន្ទៈ​នយោបាយ​របស់​លោក ហ៊ុន ម៉ាណែត ដោយសារតែ​ពួកគេ​ជា​ឥស្សរជន​នយោបាយ​ក្នុង​ជួរ​បក្ស​កាន់អំណាច​។

សមាជិកគណបក្ស កម្លាំងជាតិម្នាក់ទៀត ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន

0
សង្គមស៊ីវិលលើកឡើង​ថា ចំណាត់ការ​របស់អាជ្ញាធរ គឺជាអំពើខុសច្បាប់ និងរំលោភសិទ្ធិនយោបាយរបស់​សមាជិក​គណបក្ស​ប្រឆាំង។