ស្លាក: សិទ្ធិមនុស្ស
តុលាការសួរដេញដោលលោក ខឿន វីរ៉ាត់ រឿងសារលើបណ្ដាញសង្គម
មេធាវីការពារក្តី និងក្រុមគ្រួសាររបស់លោក ខឿន វីរ៉ាត់ បានចាត់ទុកថា សារទាំងនោះគ្រាន់តែជាការបញ្ចេញមតិតាមផ្លូវច្បាប់ និងជាការរិះគន់ក្នុងន័យស្ថាបនាប៉ុណ្ណោះ។
កម្ពុជាបណ្ដេញជនជាតិចិនជាង ៣រយនាក់ពាក់ព័ន្ធប្រតិបត្តិការឆបោកអនឡាញ
ជាមួយគ្នានេះ ជនបរទេសចម្រុះជាតិសាសន៍រាប់ពាន់នាក់ផ្សេងទៀតដូចជា ជនជាតិឥណ្ឌូណេស៊ីជាដើម ក៏បានអំពាវនាវឱ្យរដ្ឋាភិបាលរបស់ខ្លួន ពន្លឿននីតិវិធីបញ្ជូនពួកគេត្រឡប់ទៅប្រទេសកំណើតវិញ ដោយសារតែគ្មានអាហារហូបចុកគ្រប់គ្រាន់ គ្មានថ្នាំសង្កូវពេលឈឺ និងខ្វះកិច្ចគាំពារផ្នែកជំនួយមនុស្សធម៌ពីរដ្ឋាភិបាលកម្ពុជា។
ឪពុកយុវជន ធី ថន លើកទឹកចិត្តកូនប្រុសឲ្យអត់ធ្មត់ និងតស៊ូដើម្បីយុត្តិធម៌ ទោះជាប់ពន្ធនាគារ ៧ឆ្នាំ
សង្គមស៊ីវិលថា ការផ្ដន្ទាទោសយុវជន ធី ថន គឺមានលក្ខណៈការជាការដឹកនាំតាមបែបផ្ដាច់ការ ដែលផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា។
សមត្ថកិច្ចបញ្ជូនសំណុំរឿងលោក អ៊ុក ពេជ្រសំណាង ទៅឱ្យតុលាការចាត់ការ
សង្គមស៊ីវិលទទូចឱ្យដោះលែងលោក អ៊ុក ពេជ្រសំណាង ឱ្យមានសេរីភាពវិញ ពីព្រោះខ្លឹមសារក្នុងបទសម្ភាសរបស់លោកជាមួយអ្នកសារព័ត៌មាន មានលក្ខណៈជាការបញ្ចេញមតិរិះគន់ក្នុងសង្គមប្រជាធិបតេយ្យប៉ុណ្ណោះ។
សង្គមស៊ីវិល និងពលរដ្ឋមួយចំនួនរិះគន់ការផ្ដន្ទាទោសសកម្មជនលោក ធី ថន ឲ្យជាប់គុក៧ឆ្នាំ
ការលើកឡើងនេះ ក្រោយពីសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី០២ ខែកញ្ញា បានសម្រេចចេញ សាលក្រមផ្ដន្ទាទោសលោក ធី ថន និងពលរដ្ឋពីរនាក់ពីបទ«រួមគំនិតក្បត់» ពាក់ព័ន្ធនឹងព្រឹត្តិការណ៍១៨សីហា រឿងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) កាលពីឆ្នាំ២០២៤។
សមត្ថកិច្ចឃាត់ខ្លួនអ្នកគាំទ្របក្សប្រឆាំងលោក អ៊ុក ពេជ្រសំណាង ជាថ្មី
អ្នកឃ្លាំមើលលើកឡើងថា ការចាប់ខ្លួនលោក អ៊ុក ពេជ្រសំណាង រួមទាំងការបន្តចាប់ខ្លួន និង ដាក់ពន្ធនាគារលើសកម្មជនសង្គម និង សកម្មជននយោបាយ គឺជាការផ្គើនអ្នករាយការណ៍ពិសេស ផ្នែកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ លោក ថម អេនឌ្រូ (Tom Andrews)។
លោក ធី ថន និងសកម្មជន២នាក់ផ្សេងទៀតរងការផ្ដន្ទាទោស ៧ឆ្នាំ ពីបទ «រួមគំនិតក្បត់» ពាក់ព័ន្ធរឿង CLV
មេធាវី និងសង្គមស៊ីវិលខកចិត្ត និងចាត់ទុកការសម្រេចនេះ ថា ជាការរឹតត្បិតសេរីភាពបញ្ចេញមតិពលរដ្ឋ សកម្មជននយោបាយ និងសង្គមស៊ីវិល។
ម្ដាយកម្មកររោងចក្រចាត់ទុកការសម្រេចរបស់តុលាការកាត់ទោសកូនប្រុសឱ្យជាប់ពន្ធនាគារ ២ឆ្នាំជាការសង្កត់សង្កិនហួសហេតុ
សង្គមស៊ីវិលចាត់ទុកការសម្រេចនេះ ថាជារឿងធ្ងន់ធ្ងរ និងបង្ហាញថាអាជ្ញាធរ កម្ពុជា មិនបានគោរពសិទ្ធិមនុស្សអន្តរជាតិ និងស្មារតីរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជានោះឡើយ។
អាជ្ញាធរវៀតណាមរងការរិះគន់ថា បានបង្ខំឱ្យវត្តនៅខ្មែរកម្ពុជាក្រោមដាក់ទង់ជាតិវៀតណាម
ពួកគេចាត់ទុកការអនុវត្តនេះថា ជាការបង្ខិតបង្ខំ និងជាការប៉ះពាល់ដល់សិទ្ធិប្រតិបត្តិជំនឿ និងសាសនារបស់ប្រជាជនខ្មែរកម្ពុជាក្រោម។
កម្មកររោងចក្រផ្លររីសនៅខេត្តកណ្តាល ៤នាក់រងការបញ្ឈប់ពីការងារ ដោយសារមិនព្រមធ្វើការថែមម៉ោង
មន្ត្រីសិទ្ធិកម្មករយល់ថា កម្មករគួរយកករណីនេះ ប្តឹងទៅក្រសួងការងារ ដើម្បីឲ្យក្រសួងពិនិត្យ និងស៊ើបអង្កេតលើការអនុវត្តច្បាប់ការងាររបស់ក្រុមហ៊ុននេះ។














