ស្លាក: សិទ្ធិមនុស្ស
មន្ត្រីសង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាលបើកលំហសិទ្ធិសេរីភាពពលរដ្ឋ និងបញ្ឈប់ធ្វើទុក្ខបុកម្នេញសង្គមស៊ីវិល
ការជំរុញនេះធ្វើឡើង បន្ទាប់ពីគណៈកម្មាធិការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិចេញគោលការណ៍ណែនាំថ្មី ស្ដីពីសេរីភាពក្នុងការបង្កើតសមាគម និងព្រមានប្រឆាំងនឹងការប្រើប្រាស់ច្បាប់ដើម្បីបំបិទសំឡេងសង្គមស៊ីវិល អ្នកនយោបាយ និងសកម្មជនសិទ្ធិមនុស្ស។
តំណាងខ្មែរក្រោមស្នើឱ្យបារាំងពិនិត្យឡើងវិញពីច្បាប់ដែលបារាំងផ្ទេរទឹកដីកម្ពុជាក្រោមទៅឱ្យវៀតណាមគ្រប់គ្រងបន្ត
អ្នកច្បាប់លើកឡើងថា នៅមុនពេលអនុម័តច្បាប់ឆ្នាំ ១៩៤៩ នោះបារាំងមិនបានសួរយោបល់របស់ប្រជាពលរដ្ឋខ្មែរក្រោម ដែលជាម្ចាស់ទឹកដី និងនៅមិនមានច្បាស់លាស់ជាច្រើនខាងផ្លូវច្បាប់។
ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ស្ថិតក្នុងបញ្ជីអ្នកដែលត្រូវដោះលែង
ការបញ្ជាក់នេះធ្វើឡើងបន្ទាប់ពីតុលាការអន្តោប្រវេសន៍អាមេរិកបានសម្រេចអនុញ្ញាតឱ្យព្រះអង្គនៅក្រៅឃុំ ហើយមេធាវីបានបំពេញនីតិវិធីពាក់ព័ន្ធរួចរាល់កាលពីថ្ងៃសុក្រ។
តុលាការអាមេរិកសម្រេចដោះលែងព្រះអង្គ ប៊ុត ប៊ុនតិញ ឱ្យនៅក្រៅឃុំ
មេធាវីរបស់ព្រះអង្គបានរៀបចំ និងដាក់ឯកសារចាំបាច់រួចរាល់ហើយ។ បច្ចុប្បន្ន នៅរង់ចាំតែអាជ្ញាធរអន្តោប្រវេសន៍អាមេរិក (ICE) ដំណើរការនីតិវិធីដោះលែងប៉ុណ្ណោះ។
ជនបរទេសបន្តទម្លាយបទពិសោធន៍រស់នៅក្នុង «គុក» នៃមជ្ឈមណ្ឌលឆបោកអនឡាញនៅកម្ពុជា
ពួកគាត់បានរៀបរាប់ពីបទពិសោធន៍ជូរចត់ដែលត្រូវបានបណ្ដាញឧក្រិដ្ឋជនជួញដូរមកលក់នៅកម្ពុជា រងការបង្ខាំងធ្វើទារុណកម្មក្នុងបន្ទប់ងងឹត ការជំរិតទារប្រាក់ពីក្រុមគ្រួសារ និងការបង្ខំឱ្យធ្វើការរាប់ម៉ោងដោយគ្មានប្រាក់ឈ្នួល។
អ្នកឃ្លាំមើលទទូចឲ្យហ្រ្វង់កូហ្វូនីលើកបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យជាតម្លៃស្នូលនៃកិច្ចប្រជុំ
ការលើកឡើងនេះ ធ្វើឡើងមុនពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ច ប្រជុំកំពូល ហ្វ្រង់កូហ្វូនី នៅភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា។
សមាជិកព្រឹទ្ធសភាជប៉ុនថា បញ្ហាប្រជាធិបតេយ្យកម្ពុជាមិនមែនជារឿងឆ្ងាយពីជប៉ុនទេ
អ្នកស្រីបានលើកឡើងថា ការបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋអាចធ្វើឱ្យប៉ះពាល់ដល់សិទ្ធិមនុស្ស និងសេរីភាពរបស់ពលរដ្ឋក្នុងប្រទេស ហើយក៏អាចឆ្លងដែនទៅគំរាមកំហែងដល់សុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនប្រទេសដទៃទៀតផងដែរ។
អ្នកឃ្លាំមើលសិទ្ធិមនុស្សព្រមានថា ការផ្ដន្ទាទោសយុវតីពីបទរិះគន់តាមអនឡាញ អាចប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ
អ្នកឃ្លាំមើលសង្គម និងសិទ្ធិមនុស្សបានសម្ដែងការព្រួយបារម្ភចំពោះការផ្ដន្ទាទោសយុវតីអាយុ១៩ឆ្នាំម្នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់៦លានរៀល ពាក់ព័ន្ធនឹងការបង្ហោះវីដេអូរិះគន់បញ្ហាសន្តិសុខនៅខេត្តពោធិ៍សាត់។
អាជ្ញាធររំខានក្រុមសង្គមស៊ីវិលពេលជួបជុំដាក់ញត្តិជូនមេដឹកនាំបារាំងនិងកាណាដា
ការរារាំងនេះធ្វើឡើង អំឡុងពេលដែលពួកគាត់ បានជួបជុំគ្នា ដាក់ញត្តិជូនប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បារាំង និងនាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី (Mark Carney) ដែលនឹងមកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (OIF) នៅចុងសប្ដាហ៍នេះ ឲ្យជួយអន្តរាគមន៍ទៅកាន់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដើម្បីឱ្យដោះលែងអ្នកទោសមនសិការដែលកំពុងជាប់ឃុំខ្លួនក្នុងពន្ធនាគារដោយអយុត្តិធម៌ និងស្ដារប្រជាធិបតេយ្យឡើងវិញ។
មន្ត្រីជាន់ខ្ពស់បក្សកម្លាំងជាតិត្រូវបានចាប់ខ្លួន ខណៈហ្វ្រង់កូហ្វូនីកៀកពេលប្រជុំ
គណបក្សកម្លាំងជាតិ និងសង្គមស៊ីវិល លើកឡើងថា រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត កំពុងរុញកម្ពុជា ឱ្យធ្លាក់ក្នុងវិបត្តិកាន់តែជ្រៅ នៅចំពោះមុខសហគមន៍អន្តរជាតិ។















