ស្លាក: ហ៊ុនម៉ាណែត

យោធា​ថៃ​កំពុង​កែប្រែ​ទីតាំង​ខ្សែ​បន្ទាត់​ព្រំដែន​ជា​ឯកតោភាគី​នៅ​ជាប់​ខេត្ត​បាត់ដំបង

0
យោធាថៃ អះអាងថា មូលហេតុដែលភាគីថៃកែប្រែអូរធម្មជាតិនេះ គឺដោយសារពលរដ្ឋខ្មែរបានចូលមករុករករ៉ែនៅតំបន់នេះ បណ្ដាលឱ្យផ្លូវទឹកផ្លាស់ប្ដូរទីតាំង។ អ្នកឃ្លាំមើលយល់ថា សកម្មភាពរបស់យោធាថៃ គឺជាការពង្រីកការឈ្លានពានក្រោយសង្គ្រាម ខណៈខេត្តបាត់ដំបង​គ្មានតំបន់ដែលថៃទាមទារនោះឡើយ។

ព្រីតថេន​ជំរុញ​ឱ្យ​កម្ពុជា​គោរព​សេរីភាព​ពលរដ្ឋ​និង​នយោបាយ​មុន​ការ​បោះឆ្នោត​មកដល់

0
មួយគឺកម្ពុជាដែលប្រកាសជាសាធារណៈអំពីការប្តេជ្ញាចិត្តចំពោះសិទ្ធិមនុស្ស និងនីតិរដ្ឋ ខណៈមួយទៀតត្រូវបានកំណត់ដោយការរឹតត្បិតលើសេរីភាពជាមូលដ្ឋាន និង​ការឃុំខ្លួនមនុស្សដោយសារ​ពួកគេ​ប្រើប្រាស់សិទ្ធិរបស់ខ្លួន។

លោក ហ៊ុន ម៉ាណែត ណែនាំ​ឱ្យ​ពលរដ្ឋ​ផ្ដល់​តម្លៃ​ខ្ពស់​លើ​អតីត​យុទ្ធជន តែ​រដ្ឋាភិបាល​មិន​សូវ​អើពើ

0
អ្នក​ឃ្លាំ​មើល​ចាត់​ទុក​ការ​​លើក​ឡើង​​​របស់​ លោក ហ៊ុន ម៉ាណែត​​​​​ ​គឺ​គ្រាន់​តែ​វោហារសាស្ត្រ​​នយោបាយ​ឱ្យ​តែ​​រួច​ពី​មាត់ ​​ដើម្បី​បិទ​បាំង​ ពី​ទោស​កំហុស​​​​ រឿង​មិន​​​យក​ចិត្ត​ទុក​​ដាក់​លើ​វិស័យ​កងទ័ព ​​ទើប​ច្បាំង​ចាញ់​​​​​​​​​យោធា​​ថៃ។

យោធាថៃ​ចាប់ផ្ដើម​ដក​ទូ​កុងតឺន័រ​កែសម្រួល​ទីតាំង​មួយ​ចំនួន​នៅ​តំបន់​ព្រំដែន​អូរស្មាច់​ក្នុងដីខ្មែរ

0
យោធាថៃបានប្រកាសថា ការកែសម្រួលទីតាំងយោធានេះ គឺដើម្បីពង្រឹងកម្លាំងទ័ព និងយុទ្ធសាស្រ្តប្រយុទ្ធនៅក្នុងករណីមានសង្គ្រាមផ្ទុះឡើងសាជាថ្មី។

សមត្ថកិច្ច​ចាប់​ខ្លួន​ស្ត្រី​ខ្មែរ​អាយុ ២៣ឆ្នាំ​ម្នាក់​ពាក់ព័ន្ធ​ករណី​ឆបោក​តាម​អនឡាញ

0
មន្ត្រី​គណបក្ស​ប្រឆាំង​លើកឡើង​ថា ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​បាន​បណ្ដាញ​ឧក្រិដ្ឋជន​បណ្ដុះបណ្ដាល​ឱ្យ​ចេះ​ឆបោក​កំពុង​ក្លាយ​ជា​គោលដៅ​នៃ​ការ​បង្ក្រាប ជាង​មេខ្លោង​កំពូលៗ​ដែល​នៅ​ពី​ក្រោយ ឬ​មេខ្លោង​ដែល​បង្កើត​មជ្ឈមណ្ឌល​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា។

ថៃ​បន្ត​រាយ​បន្លាលួស និង​សង់​សំណង់​នៅ​តំបន់​ព្រំដែន​ក្នុង​ខេត្ត​ឧត្តរមានជ័យ និង​ព្រះវិហារ

0
អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​ភាគី​កម្ពុជា​រក​វិធី​ទប់ស្កាត់​សកម្មភាព​ឈ្លានពាន​របស់​ថៃ​នៅលើ​ទីតាំង​ជាក់ស្ដែង ជា​ជាង​ការ​ចរចា​ដែល​មាន​ភាព​មិន​ច្បាស់លាស់ និង​គ្មាន​ទម្ងន់​ផ្នែក​ច្បាប់​ដើម្បី​ដាក់​សម្ពាធ​ឱ្យ​ភាគី​ថៃ​គោរព​តាម។

លោក ហ៊ុន ម៉ាណែត ប្រាប់​ពលរដ្ឋ​​​ឱ្យ​ទៅ​ទារ​​សំណង​ពី​​​យោធា​ថៃ​​ដែល​​​ធ្វើ​ឱ្យ​ខូច​ខាត​ផ្ទះ​សម្បែង​​​ ​​ព្រោះ​រដ្ឋាភិបាល​​​គ្មាន​​សំណង​នោះ​ទេ

0
អ្នក​ឃ្លាំមើល​​​​​យល់​ថា​​ ​​​ការ​ថ្លែង​របស់​លោក​ ​ហ៊ុន​ ម៉ាណែត​ ​គឺ​​គ្រាន់​តែ​ជា​វោហារសាស្ត្រ​​នយោបាយ ដើម្បី​គេច​វេះ​ពី​ការ​ទទួល​ខុស​​ត្រូវ​​​ ​​រឿង​ការ​ពារ​ទឹកដី​ និង​​​​​​ជីវភាព​​ពលរដ្ឋ។

អ្នកឃ្លាំមើល​បន្ត​ស្នើ​ដល់​អាជ្ញាធរ​ចាប់​ខ្លួន​ម្ចាស់​អាគារ​ដែល​ជួល​ឱ្យ​ក្រុម​ឆបោក​អនឡាញ

0
ការ​លើកឡើង​នេះ កើតឡើង​បន្ទាប់​ពី​សមត្ថកិច្ច​បង្ក្រាប​ទីតាំង​វិឡា​ស្កឹមស្កៃ​មួយ​កន្លែង​ទៀត​ក្នុង​ខេត្តព្រះសីហនុ និង​ឃាត់​ខ្លួន​មនុស្ស​យ៉ាង​ហោច​ណាស់ ៣៤នាក់​ពាក់ព័ន្ធ​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ។

កម្ពុជាស្នើថៃបង្ហាញទិន្នន័យការបាញ់ប្រហារជុំវិញប្រាសាទព្រះវិហារដើម្បីជាមូលដ្ឋានបោសសំអាតជាតិផ្ទុះ​និង​ស្តារសុវត្ថិភាព

0
ចំណែក បក្សប្រឆាំងជំរុញឲ្យរដ្ឋាភិបាលកម្ពុជាប្តឹងថៃទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ដើម្បីដាក់សម្ពាធ ឱ្យថៃ​ផ្ដល់ព័ត៌មានអំពីការបាញ់ប្រហារ ឬទិន្នន័យផ្សេងៗ។

កងទ័ព​ខ្មែរ​បារម្ភ​ពី​ការ​បាត់បង់​ទឹកដី​មួយផ្នែក​នៅ​តំបន់​ព្រំដែន​ស្រុក​អន្លង់វែង ក្រោយ​កម្ពុជា​ឯកភាព​ជាមួយ​ថៃ​មិន​ពង្រីក​ទីតាំង

0
ទាហាន​ខ្មែរ​ថា ការ​ឯកភាព​នេះ​បាន​អនុវត្ត​ឡើង​តែ​ចំពោះ​ភាគី​កម្ពុជា​តែ​ម្ខាង​ប៉ុណ្ណោះ ខណៈ​ភាគី​យោធា​ថៃ​នៅតែ​ធ្វើ​សកម្មភាព​ឈូសឆាយ និង​ពង្រីក​ទីតាំង​តាម​អំពើចិត្ត​នៅក្នុង​តំបន់​ច្រក​ជាំ​នេះ។

អ្នកឃ្លាំមើល​ព្រមាន​ពី​ការ​ពង្រីក​​ឥទ្ធិពល​​វៀតណាម​លើ​កម្ពុជា តាមរយៈ​ការ​ផ្ដល់​ជំនួយ​សាងសង់​អគារ

0
ការ​ព្រមាន​នេះ​ធ្វើ​ឡើង​​ក្រោយ​ពី​​កម្ពុជា ​និង​វៀតណាម​ ​បាន​ចុះ​​​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ ​​​​ស្ដីពី​ការ​អនុវត្ត​គម្រោង​សាងសង់​​សាលា​មិត្ត​ភាព​កម្ពុជា-វៀតណាម​​ លើ​ទឹកដី​កម្ពុជា​​​។