ស្លាក: បើកបុករត់

សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​តុលាការ​អនុវត្ត​ច្បាប់​តឹងរ៉ឹង​លើ​អ្នក​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ បើ​ទោះ​បី​គ្រួសារ​ជនរងគ្រោះ បាន​ដក​ពាក្យបណ្ដឹង​ក្ដី

0
ការ​លើកឡើង​នេះ ក្រោយពី​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្កឡើង ដោយ​កូនស្រី​ឧកញ៉ា តុង ហុកសេង ឈាន​ដល់​កិច្ចព្រមព្រៀង​បញ្ចប់រឿង បន្ទាប់ពី​គ្រួសារ ជនរងគ្រោះ ទទួល​សំណង ៦​ម៉ឺន ដុល្លារ។

អ្នកឃ្លាំមើល​ថា ការអនុវត្ត​ច្បាប់​មាន​ស្តង់ដារ​ពីរ​លើ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​លែង​មាន​ជំនឿ​ចិត្ត​

0
ពួកគាត់​ថា ជាច្រើន​ករណី​ហើយ ដែល​គ្រួសារ​ឧកញ៉ា និង​អ្នក​មាន​អំណាច​មួយចំនួន​បើកបរ​រថយន្ត​មិន​គោរព​ច្បាប់​ចរាចរណ៍​បាន​បុក​មនុស្ស​បណ្តាល​ឱ្យ​ស្លាប់ រួច​រត់​គេច​ខ្លួន ហើយ​អាជ្ញាធរ ក៏​ហាក់​ពុំបាន​បើក​ការស៊ើបអង្កេត និង​ចាប់​ជន​បង្ក​ទាំងនោះ មក​ផ្ដន្ទាទោស ឱ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់​និង​ទាន់​ពេល​វេលា​នោះ​ទេ។

សាធារណជន​ទទូច​ឲ្យ​កាត់ទោស​កូន​ឧកញ៉ា​ម្នាក់​ឱ្យ​ធ្ងន់ធ្ងរ ករណី​បើកឡាន​បុក​មនុស្ស​ស្លាប់ ហើយ​គេច​ខ្លួន

0
បន្ទាប់ពី​រង​ការរិះគន់​ខ្លាំង​ពី​សាធារណជន នៅ​លើ​បណ្ដាញ​សង្គម ក្នុង​រយៈពេល ២​ថ្ងៃ​មកនេះ ទីបំផុត សមត្ថកិច្ច​បាន​ឃាត់ខ្លួន​នារី​ឈ្មោះ សាម មីជូ អាយុ ២៧​ឆ្នាំ ដែល​ត្រូវជា​កូនស្រី​របស់​ឧកញ៉ា តុង ហុកសេង ហើយ។

អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ព្រមាន​ថា ការ​ផ្ដន្ទាទោស​យុវតី​ពី​បទ​​រិះគន់​តាម​អនឡាញ អាច​ប៉ះពាល់​ដល់​សេរីភាព​បញ្ចេញមតិ

0
អ្នកឃ្លាំមើលសង្គម និងសិទ្ធិមនុស្សបានសម្ដែងការព្រួយបារម្ភចំពោះការផ្ដន្ទាទោសយុវតី​អាយុ​១៩ឆ្នាំ​ម្នាក់ ឱ្យ​ជាប់​ពន្ធនាគាររយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់៦លានរៀល ពាក់ព័ន្ធនឹងការ​បង្ហោះវីដេអូរិះគន់បញ្ហាសន្តិសុខនៅខេត្តពោធិ៍សាត់។