ស្លាក: សង្គ្រោះជាតិ

លោក កឹម សុខា បាន​ទៅ​ជួប​ម្ដាយ​ដែល​កំពុង​ដេក​ឈឺ​ធ្ងន់ធ្ងរ​ដោយ​ផ្ទាល់ ក្រោយ​ពី​តុលាការ​បាន​អនុញ្ញាត

0
ការជួប​នេះ​តុលាការ​បានអនុញ្ញាត​ឱ្យ​បានតែរយៈពេល ១ម៉ោង​ប៉ុណ្ណោះ ដោយ​មានវត្តមាន​មន្ត្រី​ប៉ូលិស និង​តុលាការ​អម​ដំណើរលោក​។

សហគមន៍​អន្តរជាតិ​ប្រតិកម្ម​យ៉ាង​ខ្លាំង​ចំពោះ​ការ​បន្ត​ផ្ដន្ទាទោស​លោក កឹម សុខា

0
សាលាឧទ្ធរណ៍​នៅ​ថ្ងៃទី​៣០​មេសា​នេះ បាន​សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​លើ​លោក កឹម សុខា ដដែល ដោយ​រក្សា​ទោស​ជាប់ពន្ធនាគារ ២៧​ឆ្នាំ​ដដែល ក្រោម​បទចោទប្រកាន់​ពី​បទ «​ក្បត់ជាតិ​»​។​

គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​ទាមទារ​ឱ្យ​ដោះលែង​លោក កឹម សុខា ក្រោយ​សាលាឧទ្ធរណ៍​បន្ត​ផ្ដន្ទាទោស​លោក

0
គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​មួយចំនួន​ការ​ថ្លែងការណ៍ ដោយ​ក្ដី​សោកស្ដាយ និង​ខកចិត្ត ដែល​សាលាឧទ្ធរណ៍​បន្ត​ផ្ដន្ទាទោស លោក កឹម សុខា។

អ្នកឃ្លាំមើល​សង្គម​ថា សាលក្រម​លោក កឹម សុខា នឹង​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​នយោបាយ​ពិតប្រាកដ​របស់​រដ្ឋាភិបាល

0
លោក សឹង សែនករុណា ថា ការ​ដោះលែង លោក កឹម សុខា នឹង​ក្លាយជា​ស្ពាន​ក្នុង​ការ​ស្តារ​ទំនាក់ទំនង​ជាមួយ​ប្រទេស​លោក​សេរី និង​បង្ហាញ​អំពី​ការ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ហើយក៏​បង្ហាញ​អំពី​ការផ្សះផ្សា​ជាតិ​ពិតប្រាកដ ដើម្បី​ធានា​នូវ​អធិបតេយ្យភាព​របស់​កម្ពុជា​ផង​ដែរ។

លោក កឹម សុខា ស្នើ​តុលាការ​លើកលែង​បទ​ចោទ​ទាំងអស់​លើ​រូបលោក ដើម្បី​បង្ហាញ​ពី​ការ​រួបរួម​សាមគ្គីជាតិ

0
លោក កឹម សុខា បាន​ស្នើ​សុំ​ឲ្យ​តុលាការ​សម្រេច​លើកលែង​ការចោទប្រកាន់​ទាំងអស់​លើ​រូបលោក ដើម្បី​បង្ហាញ​ពី​ការ​រួបរួម សាមគ្គី​ជាតិ ព្រោះ​លោក មិន​មាន​ចេតនា​គប់គិត​ជាមួយ​រដ្ឋ​បរទេស​ដើម្បី​ផ្តួល​រលំ​រដ្ឋាភិបាល​ដូច​ការចោទប្រកាន់​នោះ​ឡើយ

អ្នកឃ្លាំមើល​សង្គម​សង្ឃឹម​ថា លោក កឹម សុខា នឹង​រួច​ទោស​តាមរយៈ​ការចរចា​នយោបាយ

0
អ្នកឃ្លាំមើល​សង្គម​មើល​ឃើញថា ការ​បើក​សវនាការ​របស់​សាលាឧទ្ធរណ៍​លើ​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅថ្ងៃ​នេះ គឺជា​ចំណុច​របត់​ដ៏​សំខាន់​មួយ​ដែល​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​នយោបាយ​ពិតប្រាកដ​របស់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត

មេធាវី​សង្ឃឹម​ថា តុលាការ​នឹង​លើកលែង​ការចោទប្រកាន់​លើ​លោក កឹម សុខា និង​ផ្សះផ្សា​ជាតិ​ដូច​ការ​ប្រកាស​របស់​រដ្ឋាភិបាល

0
សង្គម​ស៊ីវិល​យល់ ថា លោក កឹម សុខា ពិបាក​នឹង​ទទួល​បាន​សិទ្ធិ​សេរីភាព​ធ្វើ​នយោបាយ​វិញ ខណៈ​គណបក្ស​កាន់អំណាច មិន​មាន​ឆន្ទៈ​ផ្សះផ្សា​ជាតិ​ពិតប្រាកដ។

ក្រសួងការពារជាតិ​កម្ពុជា​បដិសេធ​ថា កម្ពុជា​មិន​បាន​ផ្ទុះអាវុធ​ដូច​ការ​ចោទ​របស់​ថៃ

0
អ្នកឃ្លាំមើល យល់ថា ភាគី​ថៃ នៅតែ​បង្កើន​សកម្មភាព​ឈ្លានពាន​កម្ពុជា​គ្រប់​រូបភាព និង​បង្កហេតុ​ផ្សេងៗ ដើម្បី​ដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត យល់ព្រម​ចុះ​កិច្ចព្រមព្រៀង​ថ្មី​មួយ​ថៃ ដូចដែល​គ្រួសារ​ត្រកូល​ហ៊ុន ធ្វើតាម​ការ​គូសវាស​របស់​វៀតណាម។