ស្លាក: សុវត្ថិភាពចរាចរណ៍

អ្នកឃ្លាំមើល​ថា ការអនុវត្ត​ច្បាប់​មាន​ស្តង់ដារ​ពីរ​លើ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​លែង​មាន​ជំនឿ​ចិត្ត​

0
ពួកគាត់​ថា ជាច្រើន​ករណី​ហើយ ដែល​គ្រួសារ​ឧកញ៉ា និង​អ្នក​មាន​អំណាច​មួយចំនួន​បើកបរ​រថយន្ត​មិន​គោរព​ច្បាប់​ចរាចរណ៍​បាន​បុក​មនុស្ស​បណ្តាល​ឱ្យ​ស្លាប់ រួច​រត់​គេច​ខ្លួន ហើយ​អាជ្ញាធរ ក៏​ហាក់​ពុំបាន​បើក​ការស៊ើបអង្កេត និង​ចាប់​ជន​បង្ក​ទាំងនោះ មក​ផ្ដន្ទាទោស ឱ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់​និង​ទាន់​ពេល​វេលា​នោះ​ទេ។

អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន​អំពាវនាវ​ដល់​អាជ្ញាធរ​កម្ពុជា​ឱ្យ​ដោះលែង​អ្នកសារព័ត៌មាន​កម្ពុជា​ជា​បន្ទាន់

0
អង្គការ​នេះ ចាត់ទុក​ការ​ឃុំខ្លួន លោក លួត សុផល រយៈពេល​ប្រាំ​មួយ​ខែ​មក​ហើយ នេះ​ជា​ការ​សងសឹក​ទៅ​នឹង​ការ​រាយការណ៍​របស់​លោក​អំពី​បញ្ហា​ខ្វះខាត​ទឹក​ស្អាត​ដែល​បាន​ជះឥទ្ធិពល​ដល់​កងទ័ព​កម្ពុជា ក្នុងអំឡុងពេល​ជម្លោះព្រំដែន ជាមួយ​ប្រទេស​ថៃ។