ស្លាក: សេង វណ្ណលី
សង្គមស៊ីវិលជំរុញឱ្យអាជ្ញាធរអនុវត្តច្បាប់លើក្រុមឧកញ៉ា និងមន្ត្រីដែលជួលអគារឱ្យឧក្រិដ្ឋជនធ្វើប្រតិបត្តិការឆបោកតាមអនឡាញ
មន្ត្រីសង្គមស៊ីវិល និងអ្នកឃ្លាំមើលជំរុញឱ្យអាជ្ញាធរចាប់ខ្លួនក្រុមឧកញ៉ា និងមន្ត្រីគ្រាក់ៗដែលជួលអគារឱ្យបណ្ដាញឧក្រិដ្ឋជន ដើម្បីបង្ខាំងជនបរទេសបង្ខំឱ្យបន្តធ្វើការងារជាអ្នកឆបោកតាមអនឡាញ។
រដ្ឋមន្ត្រីការពារជាតិថា ប្រទេសចិន ជួយពង្រឹងវិស័យការពារជាតិកម្ពុជា
រដ្ឋាភិបាលទីក្រុងប៉េកាំង បានអះអាងថា នឹងជួយធ្វើទំនើបកម្មវិស័យការពារជាតិកម្ពុជា ទាំងដែនអាកាស ដែនទឹក និង ដែនគោក ក្រោយពីបញ្ចប់កិច្ចប្រជុំលើកដំបូងនៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ចិន កាលពីថ្ងៃទី២២ ខែមេសា។ ទោះយ៉ាងណា អ្នកឃ្លាំមើលសង្គមកម្ពុជា បារម្ភថា ជំនួយរបស់ចិននេះ នឹងអាចក្លាយជាឧបករណ៍ពង្រឹងអំណាចផ្តាច់ការរបស់ត្រកូលហ៊ុន។អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី បានប្រាប់ទូរទស្សន៍អាស៊ីសេរី (TV Free Asia)...
តើលោក ហ៊ុន ម៉ាណែត និងរដ្ឋាភិបាលរបស់លោកពិតជាចង់បានការរួបរួមពិតប្រាកដដែរ ឬទេ?
មេដឹកនាំកម្ពុជា តែងតែប្រើពាក្យថា៖ «ខ្មែរទាំងអស់រួមគ្នា ដើម្បីជាតិ» នៅពេលដែលមានជម្លោះប្រដាប់អាវុធផ្ទុះឡើងនៅតាមព្រំដែនរវាងកម្ពុជា និងថៃ។
តើ លោក ហ៊ុន ម៉ាណែត និងរដ្ឋាភិបាលរដ្ឋាភិបាលរបស់លោកពិតជាចង់បានការរួបរួម សាមគ្គីមួយពិតប្រាកដដែរ ឬទេ?









