ស្លាក: អាស៊ាន

សង្គម​ស៊ីវិល​លើកពី​បញ្ហា​កសាង​សន្តិភាព និង​លំហ​សិទ្ធិ​ពលរដ្ឋ​ក្នុង​វេទិកា​ពលរដ្ឋ​អាស៊ាន

0
ពួកគាត់​ទទូច​ឲ្យ​អាស៊ាន​ធ្វើ​យ៉ាងណា ជួយ​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​សិទ្ធិ​មនុស្ស និង​បើក​លំហសិទ្ធិ​សេរីភាព​ពលរដ្ឋ​ឲ្យ​ទូលំទូលាយ​ឡើង​វិញ។

សង្គមស៊ីវិល​រៀបចំ​វេទិកា​ពលរដ្ឋ​ស្ដីពី​កង្វល់​​បញ្ហា​សិទ្ធិមនុស្ស​សម្រាប់​តស៊ូមតិ​នៅ​វេទិកា​អាស៊ាន

0
វេទិកាប្រជាពលរដ្ឋកម្ពុជា (CPF)  រៀបចំឡើង ដើម្បីកំណត់បញ្ហាប្រឈមដែល​កំពុងកើតមាននៅកម្ពុជា និងប្រមូល​អនុសាសន៍រួមជាអាទិភាពមួយ​ដើម្បីរួមចំណែកដល់ការតស៊ូមតិ​ថ្នាក់ជាតិ និងថ្នាក់តំបន់ ជាពិសេសសម្រាប់សន្និសីទសង្គមស៊ីវិលអាស៊ាន (APF/ACSC) ឆ្នាំ ២០២៦ ដែល​ប្រទេស​ហ្វីលីពីន​ធ្វើជាម្ចាស់ផ្ទះ។

អាមេរិក​នឹង​វិនិយោគ​លុយ​ជាង ២​ពាន់ ៥​រយ​លាន​ដុល្លារ​ជាមួយ​អាស៊ាន​ដើម្បី​អភិវឌ្ឍ​និង​ពង្រឹង​សន្តិសុខ

0
ទោះជា​យ៉ាងណា ពួកគាត់​យល់ថា កញ្ចប់​លុយ​វិនិយោគ​ទាំងនេះ​នឹង​មិនអាច​ដោះស្រាយ​បញ្ហា​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ឱ្យ​មាន​ប្រសិទ្ធភាព​បាន​ឡើយ ប្រសិនបើ​ប្រទេស​សមាជិក​អាស៊ាន​មួយចំនួន​នៅតែ​មាន​អំពើពុករលួយ និង​ខ្វះ​ឆន្ទៈ​នយោបាយ​ក្នុង​ការ​បង្ក្រាប​មេខ្លោង​ឧក្រិដ្ឋកម្ម។

អ្នកឃ្លាំមើល​ថា ប្រធាន​អាស៊ាន​ថ្មី​គឺ​ហ្វីលីពីន មិន​អាច​ដោះស្រាយ​វិវាទ​ព្រំដែន​កម្ពុជា​ និង​ថៃ បាន​ឡើយ ដរាបណា​ថៃ​នៅ​តែ​ប្រើ​លេស​ការពារ​ខ្លួន

0
អ្នកឃ្លាំមើល​លើក​ឡើង​ថា ប្រធាន​អាស៊ាន​ប្ដូរ​វេន​ថ្មី​ គឺប្រទេស​ហ្វីលីពីន(Philippines) នឹង​មិន​អាចដោះស្រាយ​បញ្ចប់​សង្គ្រាម​ព្រំដែន​កម្ពុជា និងថៃ បាន​ឡើយ​ ដរាប​ណា​ថៃ នៅ​តែ​ប្រើ​លេស​ការពារ​ខ្លួន​ ខណៈ​យោធា​ថៃ​កំពុង​មាន​ប្រៀប​លើ​សមរភូមិ​ និង​បាន​ចូលឈ្លានពាន​ក្នុង​ទឹក​ដី​កម្ពុជា

រដ្ឋាភិបាល​ក្រៅ​ប្រទេស​ស្នើ​លោក ហ៊ុន ម៉ាណែត ឱ្យ​បើក​​​ប្រកួត​ដោយ​សេរី បើ​លោក​ក្លាហាន​ពិត

0
ការ​លើក​ឡើង​នេះ​​ ក្រោយ​ពី​លោក ហ៊ុន ម៉ាណែត បាន​​​​​ចំអក​​​ឱ្យ​​​​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលា​ ​​​​​​​លោក សម រង្សី​ ថា​​​​​​ជា​អ្នក​នយោបាយ​ចាញ់​តាំង​ពី​ជំនាន់​ឪពុក​លោក​គឺ​លោក ហ៊ុន សែន រហូត​ដល់​លោក ​ហើយ​​​ទៅ​បង្កើត​រដ្ឋាភិបាល​នៅ​ក្រៅ​ប្រទេស​​ ដើម្បី​​​​តាំង​ខ្លួន​​ជា​នាយករដ្ឋមន្ត្រី។