ស្លាក: ឧក្រិដ្ឋកម្មអនឡាញ
ក្រសួងមហាផ្ទៃថាក្នុងរយៈពេលជាង៣ឆ្នាំកម្ពុជាបណ្តេញជនបរទេសជាង៧ម៉ឺននាក់ពាក់ព័ន្ធឧក្រិដ្ឋកម្មឆបោកតាមអនឡាញ
អ្នកឃ្លាំមើលយល់ថា ការបណ្ដេញជនបរទេសខុសច្បាប់ ចេញពីកម្ពុជា គឺជារឿងល្អ ប៉ុន្តែការមិនចាត់វិធានការផ្លូវច្បាប់មកលើមេខ្លោងធំៗ ឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព ជារឿងដែលគួរឱ្យព្រួយបារម្ភព្រោះថា កម្ពុជា គ្មានឆន្ទៈ លុបបំបាត់ឧក្រិដ្ឋកម្មឆបោកតាមអនឡាញនោះទេ។
អាជ្ញាធរខេត្តស្វាយរៀងបង្ក្រាបទីតាំងឆបោកតាមអនឡាញ ២កន្លែង និងឃាត់ខ្លួនជនបរទេស ២៤នាក់
មន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា ការរីកសាយភាយនៃទីតាំងឆបោកតាមអនឡាញតូចៗនៅតាមភូមិបានបង្កឱ្យកើតមានបញ្ហាអសន្តិសុខជាបន្តបន្ទាប់ក្នុងមូលដ្ឋាន និង បានធ្វើឱ្យប្រជាពលរដ្ឋរស់នៅទាំងភ័យខ្លាចអំពីសុវត្ថិភាពផ្ទាល់ខ្លួន។
អាជ្ញាធរបន្តបង្ក្រាបទីតាំងឆបោកតាមអនឡាញដោយឃាត់ខ្លួនមនុស្សជាង១០០នាក់
អ្នកឃ្លាំមើលយល់ឃើញថា ឧក្រិដ្ឋកម្មឆបោកតាមអនឡាញមិនអាចលុបបំបាត់នោះទេ ប្រសិនបើអាជ្ញាធរបង្ក្រាបមិនចំគោលដៅ។
អាជ្ញាធរបន្តបង្ក្រាបទីតាំងឆបោកអនឡាញក្នុងផ្ទះវិឡាទោលប្រណិតមួយកន្លែងក្នុងរាជធានីភ្នំពេញ
អ្នកឃ្លាំមើល ចង់ឃើញរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បង្ហាញឆន្ទៈនយោបាយពិតប្រាកដប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ ដោយធានាថា មេខ្លោងធំៗ និងអ្នកដែលពាក់ព័ន្ធដែលទីតាំងឱ្យឧក្រិដ្ឋជនត្រូវបាននាំយកមកផ្ដន្ទាទោស។
សមត្ថកិច្ចនៅតែបន្តរកឃើញបណ្ដាញឧក្រិដ្ឋជនបន្តប្រតិបត្តិការឆបោកតាមអនឡាញ
មន្ត្រីបក្សប្រឆាំងថា ឧស្សាហកម្មឆបោកតាមអនឡាញដែលរីករាលដាលពាសពេញប្រទេសនេះ គឺជាប្រព័ន្ធដែលរៀបចំ និងការពារដោយរដ្ឋាភិបាលត្រកូល «ហ៊ុន» ដើម្បីប្រមូលលុយចិញ្ចឹមអំណាច ដូច្នេះរបបនេះនឹងមិនបំផ្លាញមេខ្លោងធំៗឡើយ។
យុវជនខ្មែររងគ្រោះព្រោះបណ្ដាញឧក្រិដ្ឋជនបង្រៀនឱ្យចេះឆបោកតាមអនឡាញ
អ្នកធ្លាប់ធ្វើការក្នុងវិស័យនេះអះអាងថា មុនចូលប្រឡូកប្រឡាក់ក្នុងការងារឆបោកតាមអនឡាញជាមួយបណ្ដាញឧក្រិដ្ឋជនចិន បុគ្គលិកខ្មែរទាំងអស់តែងតែត្រូវបានបណ្ដុះបណ្ដាលដោយបណ្ដាញឧក្រិដ្ឋជនឱ្យចេះប្រើល្បិចកលឆបោកលុយពីជនរងគ្រោះនៅជុំវិញពិភពលោក។












