ស្លាក: ឆបោកអនឡាញ
មន្ត្រីយោធាផ្កាយមួយនៅខេត្តបាត់ដំបង រងការចោទជួលវីឡាឱ្យបណ្ដាញឆបោកអនឡាញ
https://youtu.be/y1DM72GCSkIមន្ត្រីយោធាជាន់ខ្ពស់ពាក់ផ្កាយ១ ម្នាក់រងការចោទប្រកាន់ថា បានជួលវីឡាដ៏ស្កឹមស្កៃរបស់ខ្លួននៅខេត្តបាត់ដំបង ឱ្យបណ្ដាញឧក្រិដ្ឋជនប្រើប្រាស់ជាទីតាំងប្រតិបត្តិការឆបោកតាមអនឡាញ។មន្ត្រីសិទ្ធិមនុស្សទាមទារឱ្យអាជ្ញាធរបើកការស៊ើបអង្កេតដោយឯករាជ្យ និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់លើមន្ត្រី និងអ្នកមានអំណាចដែលឃុបឃិត ឬផ្ដល់ទីតាំងឱ្យបណ្ដាញឧក្រិដ្ឋជនឆបោកតាមអនឡាញប្រើប្រាស់។
សង្គមស៊ីវិលជំរុញឱ្យអាជ្ញាធរអនុវត្តច្បាប់លើក្រុមឧកញ៉ា និងមន្ត្រីដែលជួលអគារឱ្យឧក្រិដ្ឋជនធ្វើប្រតិបត្តិការឆបោកតាមអនឡាញ
មន្ត្រីសង្គមស៊ីវិល និងអ្នកឃ្លាំមើលជំរុញឱ្យអាជ្ញាធរចាប់ខ្លួនក្រុមឧកញ៉ា និងមន្ត្រីគ្រាក់ៗដែលជួលអគារឱ្យបណ្ដាញឧក្រិដ្ឋជន ដើម្បីបង្ខាំងជនបរទេសបង្ខំឱ្យបន្តធ្វើការងារជាអ្នកឆបោកតាមអនឡាញ។








