ស្លាក: ទឹកជំនន់
ជំនន់ទឹកភ្លៀងបានស្រកចុះនៅតំបន់ខ្លះ តែតំបន់មួយចំនួនទៀតបន្តភ្លៀងខ្លាំងបង្កផលប៉ះពាល់ដល់ពលរដ្ឋ
ជំនន់ទឹកភ្លៀងដែលរងឥទ្ធិពលពីព្យុះបាវី (Bavi) បានស្រកចុះវិញជាបណ្តើរនៅតាមតំបន់មួយចំនួន ដូចជា តំបន់ទេសចរភ្នំជីផាត ខេត្តកោះកុង តំបន់ទេសចរភ្នំខ្នងផ្សារ ខេត្តកំពង់ស្ពឺជាដើម។រដ្ឋបាលឃុំជីផាត បានប្រកាសបើកដំណើរការសាឡាងចម្លងឡើងវិញជាធម្មតា ក្រោយទឹកស្រកចុះជាធម្មតាវិញនៅថ្ងៃទី ១៤កក្កដា នេះ។ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកក្កដា ភ្លៀងធ្លាក់ខ្លាំង បានបង្កឱ្យមានជំនន់ទឹកភ្លៀង នៅតាមបណ្ដាខេត្តមួយចំនួន។ ក្នុងនោះជំនន់ទឹកភ្លៀង នៅតំបន់ទេសចរណ៍ភ្នំខ្នងផ្សារ ខេត្តកំពង់ស្ពឺ សហគមន៍ជីផាត ខេត្តកោះកុង និងស្រុកកំពង់សីលា ខេត្តព្រះសីហនុ...
មនុស្សម្នាក់ស្លាប់ដោយសារជំនន់ទឹកភ្លៀងនៅកម្ពុជា
ជំនន់ទឹកភ្លៀងក៏កំពុងបង្កផលប៉ះពាល់ដល់ដំណាំ ផ្លូវថ្នល់ ស្ពាន ផ្ទះពលរដ្ឋ ខណៈពលរដ្ឋមួយចំនួនជាប់គាំងនៅតំបន់ភ្នំ ក្រោយភ្លៀងធ្លាក់យ៉ាងគំហុក ចាប់ពីថ្ងៃទី១០ ដល់១៣ កក្កដា។








