ស្លាក: សហរដ្ឋអាមេរិក
អ្នកវិភាគថា ឯកអគ្គរដ្ឋទូតអាមេរិកថ្មីអាចបើកឱកាសថ្មី ប៉ុន្តែរដ្ឋាភិបាលក្រុងភ្នំពេញត្រូវបង្ហាញលទ្ធផលជាក់ស្តែង
ការអះអាងនេះបន្ទាប់ពី ពីស្ថានទូតអាមេរិកប្រចាំកម្ពុជាបានប្រកាសអំពីការតែងតាំងលោក គ្រីស្តូហ្វឺ អានឌើសុន ជាឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជា ដើម្បីជំរុញទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជាឱ្យឈានទៅកាន់ជំពូកថ្មីមួយ។
សមាជិកសភាអាមេរិកស្នើឱ្យស៊ើបអង្កេតមន្ត្រីជាន់ខ្ពស់ និងអ្នកជំនួញកម្ពុជា ពាក់ព័ន្ធអំពើឆបោកអនឡាញ
តំណាងរាស្ត្រអាមេរិក បានស្នើឱ្យក្រសួងការបរទេស និងក្រសួងហិរញ្ញវត្ថុអាមេរិក ស៊ើបអង្កេតមន្ត្រីជាន់ខ្ពស់ អ្នកជំនួញ និងបុគ្គលមានឥទ្ធិពលមួយចំនួននៅកម្ពុជា ដែលពួកគេសង្ស័យថា អាចមានទំនាក់ទំនងនឹងឧស្សាហកម្មឆបោកតាមអនឡាញ។
FBI ប្ដេជ្ញាតាមចាប់ខ្លួនមេខ្លោងឆបោកអនឡាញនៅគ្រប់ទីកន្លែងយកមកផ្ដន្ទាទោសនៅអាមេរិក
ការប្រកាសនេះធ្វើឡើង បន្ទាប់ពីលោកបានបំពេញទស្សនកិច្ចនៅតំបន់អាស៊ីអាគ្នេយ៍កាលពីចុងខែកក្កដា ដើម្បីជួបពិភាក្សាជាមួយមេដឹកនាំប្រទេសមួយចំនួន រួមទាំងថ្នាក់ដឹកនាំកម្ពុជា ស្ដីពីការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និងជំរុញការបង្ក្រាប ព្រមទាំងចាប់ខ្លួនមេខ្លោងសំខាន់ៗដែលពាក់ព័ន្ធនឹងបណ្ដាញឆបោកតាមអនឡាញ។
អ្នកឃ្លាំមើលរំពឹងថា អគ្គរដ្ឋទូតអាមេរិកថ្មីនឹងដាក់សម្ពាធមេដឹកនាំកម្ពុជាបង្ក្រាបមេខ្លោងឧក្រិដ្ឋកម្មអនឡាញ
ទោះជាយ៉ាងណា ពួកគាត់លើកឡើងថា ឧក្រិដ្ឋកម្មនេះបានចាក់ឫសយ៉ាងជ្រៅនៅកម្ពុជា ហើយការបង្ក្រាបមេខ្លោងធំៗទាំងនោះគឺអាស្រ័យលើឆន្ទៈនយោបាយរបស់លោក ហ៊ុន ម៉ាណែត ដោយសារតែពួកគេជាឥស្សរជននយោបាយក្នុងជួរបក្សកាន់អំណាច។









