ស្លាក: សិទ្ធិកម្មករ

អតីត​ពលករ​រងគ្រោះ​នៅ​អារ៉ាប៊ីសាអ៊ូឌីតស្នើ​តុលាការ​ពន្លឿន​កាត់ទោស​ថៅកែ​ក្រុមហ៊ុន ហ្វា​ទីណា

0
ការ​ស្នើ​នេះ​ធ្វើឡើង​បន្ទាប់ពី​ជនរងគ្រោះ និង​សាក្សី​ចំនួន ៨​នាក់ បាន​ចូល​ឆ្លើយ​បំភ្លឺ​ក្នុង​សវនាការ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៤ ខែកញ្ញា ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​លើ​ថៅកែ​ក្រុមហ៊ុន ហ្វា​ទីណា ២​នាក់ ដែល​រង​ការចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ការ​នាំ​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ដោយ​ខុសច្បាប់​កាលពី​អំឡុង​ឆ្នាំ​២០២៣។

កម្មករ​រោងចក្រ​មួយ​នៅ​ខេត្ត​កំពង់ស្ពឺ​ដាក់​ញត្តិ​សុំ​ឲ្យ​ក្រសួង​ការងារ​ដោះស្រាយ​លក្ខខណ្ឌ​ការងារ​

0
មន្ត្រី​ផ្នែក​សិទ្ធិ​កម្មករ និង​ការងារ ទទូច​ឲ្យ​ក្រសួង គួរ​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ឆាប់រហ័ស ដើម្បី​ឲ្យ​កម្មករ អាច​ចូល​ធ្វើការ​វិញ​បាន​ឆាប់រហ័ស និង​មិន​មាន​ភាព​ភ័យខ្លាច​នៅ​កន្លែង​ការងារ។

សង្គម​ស៊ីវិល ២៥​ស្ថាប័ន​​រួម​គ្នា​ទាមទារ​ឲ្យ​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​កូដករ​ណាហ្គាវើលដ៍

0
ពួកគេ​ក៏​ស្នើសុំ​ឲ្យ​តុលាការ​លើកលែង​បទចោទប្រកាន់​ទាំងអស់​លើ​ថ្នាក់ដឹកនាំ​សហជីព​កម្មករ​ណាហ្គាវើលដ៍​ទាំង​នោះ​ដែរ។

អ្នកការពារ​សិទ្ធិ​កម្មករ​ធ្វើការ​ក្រៅ​ប្រព័ន្ធ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ការពារ​សិទ្ធិ​កម្មករ​ធ្វើការ​តាម​ផ្ទះ

0
ការ​អំពាវនាវ​នេះ ក្រោយពី​ពួកគាត់​រក​ឃើញ​ថា ជាច្រើន​ទសវត្សរ៍​មកនេះ កម្មករ​ធ្វើការ​នៅ​តាម​ផ្ទះ គ្មាន​ការ​ការ​ការពារ ដោយ​ផ្លូវច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ ខណៈ​ប្រាក់​ឈ្នួល​ក៏​ថោក ហើយ​សេវា​គាំពារ​សង្គម​ក៏​គ្មាន។

លោក ម៉ម រិទ្ធី នឹង​បង់ប្រាក់​ពិន័យ​ទៅតាម​ការ​កំណត់​របស់​តុលាការ បន្ទាប់​ពី​ទទួល​លុយ​ជំនួយ​ពី​មហាជន​ជិត​គ្រប់​ចំនួន

0
សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​លិខិត​ជូនដំណឹង​ឲ្យ​លោក​បង់ប្រាក់​ពិន័យ​ឲ្យ​បាន​មុន​ថ្ងៃទី​០៨ ខែមិថុនា បន្ទាប់ពី​លោក​បាន​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ​រួចរាល់។

អាជ្ញាធរ​មិន​ទាន់​បង្ហាញ​វិធានការ​ស៊ើបអង្កេត​លើ​កូនប្រុស​លោក យឹម ឆៃលី និង​មន្ត្រី​ពាក់ព័ន្ធ​ដែល​ជាប់​សង្ស័យ​ពី​ឧក្រិដ្ឋកម្ម​ឆបោក

0
អ្នក​ឃ្លាំមើល​យល់​ថា ការ​ខកខាន​មិន​ចាត់​វិធានការ​ម៉ឺងម៉ាត់​លើ​មន្ត្រី​ជាន់​ខ្ពស់​ដែល​ជាប់​សង្ស័យ​ទាំង​នេះ ទំនង​ដោយសារ​តែ​ពួកគេ​ជាប់​ពាក់ព័ន្ធ​អំពើ​ពុករលួយ​ទ្រង់ទ្រាយ​ធំ និង​ទទួល​បាន​ការ​កាង​ការពារ​ពី​អំណាច​រដ្ឋាភិបាល​នៃ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន ដោយ​ផ្ទាល់​តែ​ម្ដង។