ស្លាក: សិទ្ធិមនុស្ស

តុលាការ​សួរដេញដោល​លោក ខឿន វីរ៉ាត់ រឿង​សារ​លើ​បណ្ដាញ​សង្គម

0
មេធាវី​ការពារ​ក្តី និង​ក្រុម​គ្រួសារ​របស់​លោក ខឿន វីរ៉ាត់ បាន​ចាត់ទុកថា សារ​ទាំងនោះ​គ្រាន់តែ​ជា​ការ​បញ្ចេញមតិ​តាមផ្លូវ​ច្បាប់ និង​ជា​ការ​រិះគន់​ក្នុង​ន័យ​ស្ថាបនា​ប៉ុណ្ណោះ។

កម្ពុជា​បណ្ដេញ​ជនជាតិ​ចិន​ជាង ៣​រយ​នាក់​ពាក់ព័ន្ធ​ប្រតិបត្តិការ​ឆបោក​អនឡាញ

0
ជាមួយគ្នា​នេះ ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​រាប់ពាន់​នាក់​ផ្សេងទៀត​ដូចជា ជនជាតិ​ឥណ្ឌូណេស៊ី​ជាដើម ក៏បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​របស់​ខ្លួន ពន្លឿន​នីតិវិធី​បញ្ជូន​ពួកគេ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ ដោយសារតែ​គ្មាន​អាហារ​ហូបចុក​គ្រប់គ្រាន់ គ្មាន​ថ្នាំសង្កូវ​ពេល​ឈឺ និង​ខ្វះ​កិច្ច​គាំពារ​ផ្នែក​ជំនួយ​មនុស្សធម៌​ពី​រដ្ឋាភិបាល​កម្ពុជា។

ឪពុក​យុវជន ធី ថន លើកទឹកចិត្ត​កូនប្រុស​ឲ្យ​អត់ធ្មត់ និង​តស៊ូ​ដើម្បី​យុត្តិធម៌ ទោះ​ជាប់​ពន្ធនាគារ ៧​ឆ្នាំ

0
សង្គម​ស៊ីវិល​ថា ការ​ផ្ដន្ទាទោស​យុវជន ធី ថន គឺ​មាន​លក្ខណៈ​ការ​ជា​ការ​ដឹកនាំ​តាម​បែប​ផ្ដាច់ការ ដែល​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​កម្ពុជា។

សមត្ថកិច្ច​បញ្ជូន​សំណុំរឿង​លោក អ៊ុក ពេជ្រសំណាង ទៅ​ឱ្យ​តុលាការ​ចាត់ការ

0
សង្គម​ស៊ីវិលទទូច​ឱ្យ​ដោះលែង​លោក អ៊ុក ពេជ្រសំណាង ឱ្យ​មាន​សេរីភាព​វិញ ពីព្រោះ​ខ្លឹមសារ​ក្នុង​បទ​សម្ភាស​របស់​លោក​ជាមួយ​អ្នកសារព័ត៌មាន មាន​លក្ខណៈ​ជា​ការ​បញ្ចេញមតិ​រិះគន់​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ​។​

សង្គម​ស៊ីវិល និង​ពលរដ្ឋ​មួយ​ចំនួន​រិះគន់​ការ​ផ្ដន្ទាទោស​សកម្មជន​លោក ធី ថន ឲ្យ​ជាប់គុក​៧​ឆ្នាំ

0
ការ​លើកឡើង​នេះ ក្រោយពី​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​០២ ខែកញ្ញា បានសម្រេច​ចេញ សាលក្រម​ផ្ដន្ទាទោស​លោក ធី ថន និង​ពលរដ្ឋ​ពីរ​នាក់​ពី​បទ​«​រួមគំនិត​ក្បត់​» ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​១៨​សីហា រឿង​កិច្ច​សហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម (CLV-DTA) កាលពី​ឆ្នាំ​២០២៤។

សមត្ថកិច្ច​ឃាត់ខ្លួន​អ្នកគាំទ្រ​បក្ស​ប្រឆាំង​លោក អ៊ុក ពេជ្រសំណាង ជាថ្មី

0
អ្នកឃ្លាំមើល​លើកឡើង​ថា ការ​ចាប់ខ្លួន​លោក អ៊ុក ពេជ្រ​សំណាង រួម​ទាំង​ការ​បន្ត​ចាប់ខ្លួន និង ដាក់​ពន្ធនាគារ​លើ​សកម្មជន​សង្គម និង សកម្មជន​នយោបាយ គឺជា​ការ​ផ្គើន​អ្នករាយការណ៍​ពិសេស ផ្នែក​សិទ្ធិមនុស្ស របស់​អង្គការសហប្រជាជាតិ លោក ថម អេនឌ្រូ (Tom Andrews)។

លោក ធី ថន និង​សកម្មជន​​២​នាក់​ផ្សេង​ទៀត​រង​ការ​ផ្ដន្ទាទោស ៧​ឆ្នាំ ពី​បទ «​រួមគំនិត​ក្បត់» ពាក់ព័ន្ធ​រឿង CLV

0
មេធាវី និង​សង្គម​ស៊ីវិល​ខកចិត្ត និង​ចាត់ទុក​ការសម្រេច​នេះ ថា ជា​ការ​រឹតត្បិត​សេរីភាព​បញ្ចេញមតិ​ពលរដ្ឋ សកម្មជន​នយោបាយ និង​សង្គម​ស៊ីវិល។

ម្ដាយ​កម្មករ​រោងចក្រ​ចាត់ទុក​ការ​សម្រេច​របស់​តុលាការ​កាត់ទោស​កូនប្រុស​ឱ្យ​ជាប់ពន្ធនាគារ ២​ឆ្នាំ​ជា​ការ​សង្កត់សង្កិន​ហួសហេតុ

0
សង្គម​ស៊ីវិល​ចាត់ទុក​ការសម្រេច​នេះ ថា​ជា​រឿង​ធ្ងន់ធ្ងរ និង​បង្ហាញថា​អាជ្ញាធរ កម្ពុជា មិនបាន​គោរព​សិទ្ធិមនុស្ស​អន្តរជាតិ និង​ស្មារតី​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​នោះ​ឡើយ។

អាជ្ញាធរ​វៀតណាម​រង​ការ​រិះគន់​ថា បាន​បង្ខំ​ឱ្យ​វត្ត​នៅ​ខ្មែរ​កម្ពុជា​ក្រោម​ដាក់​ទង់ជាតិ​វៀតណាម

0
ពួកគេ​ចាត់ទុក​ការអនុវត្ត​នេះ​ថា ជា​ការ​បង្ខិតបង្ខំ និង​ជា​ការ​ប៉ះពាល់​ដល់​សិទ្ធិ​ប្រតិបត្តិ​ជំនឿ និង​សាសនា​របស់​ប្រជាជន​ខ្មែរ​កម្ពុជា​ក្រោម។

កម្មករ​រោងចក្រ​ផ្លររីស​នៅ​ខេត្តកណ្តាល ៤​នាក់​រង​ការ​បញ្ឈប់​ពី​ការងារ ដោយសារ​មិន​ព្រម​ធ្វើ​ការ​ថែម​ម៉ោង​

0
មន្ត្រី​សិទ្ធិ​កម្មករ​យល់​ថា កម្មករ​គួរ​យក​ករណីនេះ ប្តឹង​ទៅ​ក្រសួង​ការងារ ដើម្បី​ឲ្យ​ក្រសួង​ពិនិត្យ និង​ស៊ើបអង្កេត​លើ​ការអនុវត្ត​ច្បាប់​ការងារ​របស់​ក្រុមហ៊ុន​នេះ។

សង្គមស៊ីវិល​ថា ការ​ផ្ដល់​កម្ចី​ដែល​មិន​គោរព​សិទ្ធិមនុស្ស ធ្វើ​ឲ្យ​កូន​បំណុល​ជិត ១៧ម៉ឺនគ្រួសារ លក់ទ្រព្យ​ដោះបំណុល

0
សង្គមស៊ីវិល ដែលតាមដានលក្ខខណ្ឌវិនិយោគ និង​បញ្ហាសិទ្ធិមនុស្សនៅកម្ពុជា​ទទូចឲ្យ​ធនាគារ​ជាតិ និង អ្នកវិនិយោគដែលផ្ដល់ប្រាក់កម្ចី ទាំងខ្មែរ ទាំងបរទេស ធានាកុំឲ្យមានការរំលោភសិទ្ធិ​កូនបំណុល។