ស្លាក: ហ៊ុនម៉ាណែត
អ្នកឃ្លាំមើលចោទសួរពីតម្លាភាពហិរញ្ញវត្ថុ ក្រោយលោក ហ៊ុន សែន អះអាងថា មិនខ្វះថវិកា
ការលើកឡើងនេះ គឺបន្ទាប់ពីប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន អះអាងថា រដ្ឋមិនខ្វះលុយសម្រាប់ចំណាយ និងមានសាច់ប្រាក់ក្នុងរតនាគារមិនតិចជាង២.៥០០ លានដុល្លារនោះទេ។
អ្នកឃ្លាំមើលជំរុញឱ្យរដ្ឋដោះស្រាយដីធ្លីទូទាំងប្រទេសជៀសវាងដោះម្នាក់ និងឃោសនានយោបាយ
ការលើឡើងនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាងថា ជម្លោះដីធ្លី រវាងលោកស្រី សែម សុខគា និងអាជ្ញាធរខេត្តពោធិ៍សាត់ នៅតំបន់អន្ទង់អាំង បានដោះស្រាយរួចហើយ។
លោក ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាលគិតគូរពង្រឹងគុណភាព និងវិជ្ជាជីវៈគ្រូពេទ្យ
អ្នកជំនាញសុខាភិបាល និងអ្នកឃ្លាំមើលលើកឡើងថា ករណីបុគ្គលមួយចំនួនអាចក្លែងបន្លំ ឬប្រើប្រាស់សញ្ញាប័ត្រក្លែងក្លាយ ដើម្បីប្រកបវិជ្ជាជីវៈបើកគ្លីនិក ឬឱសថស្ថាន ដោយគ្មានជំនាញវេជ្ជសាស្ត្រពិតប្រាកដ គឺដោយសារតែបញ្ហាអំពើពុករលួយ និងកត្តាដឹកនាំរបស់រដ្ឋាភិបាលខ្លួនឯងអសមត្ថភាព។
លោក ហ៊ុន ម៉ាណែត ចោទអ្នកនៅក្រៅប្រទេសថា ញុះញង់ជនភៀសសឹកឱ្យស្អប់រដ្ឋាភិបាល
ប៉ុន្តែមន្ត្រីបក្សប្រឆាំងចាត់ទុកការអះអាងរបស់ លោក ហ៊ុន សែន ថា ជាសារប្រជាភិថុតិ ខណៈដែលលោកបានបិទសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋ ហើយថែមទាំងគំរាមកំហែង ចាប់អ្នករិះគន់ ដាក់ពន្ធនាគារ។
យោធាថៃកំពុងកែប្រែទីតាំងខ្សែបន្ទាត់ព្រំដែនជាឯកតោភាគីនៅជាប់ខេត្តបាត់ដំបង
យោធាថៃ អះអាងថា មូលហេតុដែលភាគីថៃកែប្រែអូរធម្មជាតិនេះ គឺដោយសារពលរដ្ឋខ្មែរបានចូលមករុករករ៉ែនៅតំបន់នេះ បណ្ដាលឱ្យផ្លូវទឹកផ្លាស់ប្ដូរទីតាំង។ អ្នកឃ្លាំមើលយល់ថា សកម្មភាពរបស់យោធាថៃ គឺជាការពង្រីកការឈ្លានពានក្រោយសង្គ្រាម ខណៈខេត្តបាត់ដំបងគ្មានតំបន់ដែលថៃទាមទារនោះឡើយ។
ព្រីតថេនជំរុញឱ្យកម្ពុជាគោរពសេរីភាពពលរដ្ឋនិងនយោបាយមុនការបោះឆ្នោតមកដល់
មួយគឺកម្ពុជាដែលប្រកាសជាសាធារណៈអំពីការប្តេជ្ញាចិត្តចំពោះសិទ្ធិមនុស្ស និងនីតិរដ្ឋ ខណៈមួយទៀតត្រូវបានកំណត់ដោយការរឹតត្បិតលើសេរីភាពជាមូលដ្ឋាន និងការឃុំខ្លួនមនុស្សដោយសារពួកគេប្រើប្រាស់សិទ្ធិរបស់ខ្លួន។
លោក ហ៊ុន ម៉ាណែត ណែនាំឱ្យពលរដ្ឋផ្ដល់តម្លៃខ្ពស់លើអតីតយុទ្ធជន តែរដ្ឋាភិបាលមិនសូវអើពើ
អ្នកឃ្លាំមើលចាត់ទុកការលើកឡើងរបស់ លោក ហ៊ុន ម៉ាណែត គឺគ្រាន់តែវោហារសាស្ត្រនយោបាយឱ្យតែរួចពីមាត់ ដើម្បីបិទបាំង ពីទោសកំហុស រឿងមិនយកចិត្តទុកដាក់លើវិស័យកងទ័ព ទើបច្បាំងចាញ់យោធាថៃ។
យោធាថៃចាប់ផ្ដើមដកទូកុងតឺន័រកែសម្រួលទីតាំងមួយចំនួននៅតំបន់ព្រំដែនអូរស្មាច់ក្នុងដីខ្មែរ
យោធាថៃបានប្រកាសថា ការកែសម្រួលទីតាំងយោធានេះ គឺដើម្បីពង្រឹងកម្លាំងទ័ព និងយុទ្ធសាស្រ្តប្រយុទ្ធនៅក្នុងករណីមានសង្គ្រាមផ្ទុះឡើងសាជាថ្មី។
សមត្ថកិច្ចចាប់ខ្លួនស្ត្រីខ្មែរអាយុ ២៣ឆ្នាំម្នាក់ពាក់ព័ន្ធករណីឆបោកតាមអនឡាញ
មន្ត្រីគណបក្សប្រឆាំងលើកឡើងថា ពលរដ្ឋខ្មែរដែលត្រូវបានបណ្ដាញឧក្រិដ្ឋជនបណ្ដុះបណ្ដាលឱ្យចេះឆបោកកំពុងក្លាយជាគោលដៅនៃការបង្ក្រាប ជាងមេខ្លោងកំពូលៗដែលនៅពីក្រោយ ឬមេខ្លោងដែលបង្កើតមជ្ឈមណ្ឌលឧស្សាហកម្មឆបោកតាមអនឡាញនៅកម្ពុជា។
ថៃបន្តរាយបន្លាលួស និងសង់សំណង់នៅតំបន់ព្រំដែនក្នុងខេត្តឧត្តរមានជ័យ និងព្រះវិហារ
អ្នកឃ្លាំមើលជំរុញឱ្យភាគីកម្ពុជារកវិធីទប់ស្កាត់សកម្មភាពឈ្លានពានរបស់ថៃនៅលើទីតាំងជាក់ស្ដែង ជាជាងការចរចាដែលមានភាពមិនច្បាស់លាស់ និងគ្មានទម្ងន់ផ្នែកច្បាប់ដើម្បីដាក់សម្ពាធឱ្យភាគីថៃគោរពតាម។
















