
ប្រទេសថៃនៅតែបន្តសាងសង់សំណង់នៅក្នុងតំបន់ព្រំដែន ដែលដណ្ដើមបានពីកម្ពុជា ទោះបីជាភាគីកម្ពុជា បានដាក់លិខិតតវ៉ាក៏ដោយ។ សកម្មភាពសាងសង់របស់ថៃនេះ ស្ថិតក្នុងទម្រង់ជាសំណង់ដែលបម្រើឱ្យវិស័យយោធា តំបន់រមណីយដ្ឋានទេសចរណ៍ និងតំបន់សម្រាប់ជនស៊ីវិលរស់នៅ។ មន្ត្រីបក្សប្រឆាំងបារម្ភថា ភាគីថៃអាចនឹងប្រើប្រាស់កម្លាំងយោធា ដើម្បីគ្រប់គ្រងទឹកដីកម្ពុជានៅតាមព្រំដែនជាអចិន្ត្រៃយ៍ ខណៈរដ្ឋាភិបាលកម្ពុជា នៅតែអែអង់ក្នុងការប្រើប្រាស់យន្តការច្បាប់អន្តរជាតិ។








