ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ស្ថិតក្នុងចំណោមអ្នកនយោបាយជាន់ខ្ពស់មួយចំនួន ដែលត្រូវរបបដឹកនាំនៃក្រុមគ្រួសារត្រកូលហ៊ុនដកហូតសិទ្ធិនយោបាយ និងកំណត់ដីឱ្យដើរ ក្រោយការផ្ដន្ទាទោសក្នុងសំណុំរឿងព្រហ្មទណ្ឌដែលមានចរិតនយោបាយ។ លោក រ៉ុង ឈុន ពេលនេះ គ្មានសូម្បីតែសិទ្ធិធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញ ហើយក៏គ្មានសិទ្ធិបង្ហាញមុខនៅទីកន្លែងនៃវេទិកាសាធារណៈផងដែរ។
ទោះជាយ៉ាងណា សេចក្ដីសម្រេចដ៏អយុត្តិធម៌នេះ មិនអាចឃុំឧត្តមគតិ និងមនសិការរបស់លោកបានឡើយ។ លោក រ៉ុង ឈុន នៅតែព្យាយាមរកមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីអាចមានឱកាសវិលមកធ្វើនយោបាយវិញ ខណៈពលរដ្ឋដែលគោរពវីរភាពរបស់លោកបាននាំគ្នាទៅជួបសួរសុខទុក្ខ និងផ្ដល់កម្លាំងចិត្តដល់រូបលោកជាបន្តបន្ទាប់ដល់រាជធានីភ្នំពេញ។
តើអ្វីជាបំណងប្រាថ្នាពិតប្រាកដនៃការតស៊ូរបស់អតីតមេសហជីព និងអ្នកការពារសិទ្ធិមនុស្សរូបនេះ?
សូមលោកអ្នកនាងទស្សនាកិច្ចសម្ភាសន៍នេះ ដូចតទៅ៖






