
អង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) អះអាងថា ឆ្នាំ២០២៥ គឺជាឆ្នាំដ៏អាប់អួរនៃសេរីភាពក្នុងការបញ្ចេញមតិ ដោយសារតែ ប្រជាពលរដ្ឋជាង ៨០ នាក់ ត្រូវចាប់ខ្លួន ចោទប្រកាន់ និងឃុំខ្លួន ពីបទ«ញុះញង់»និង«រួមគំនិតក្បត់» ព្រមទាំងពីបទ «ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលអាចធ្វើឱ្យអន្តរាយការការពារជាតិ» ទាក់ទងនឹងសកម្មភាពនៃការបញ្ចេញមតិរបស់ពួកគេ។






