នៅពេលកម្មករកាត់ដេរកំពុងប្រឈមនឹងទំនិញនៅលើទីផ្សារបន្តឡើងថ្លៃ ការចំណាយលើបន្ទប់ជួល ម្ហូបអាហារ និងបន្ទុកគ្រួសារកាន់តែធ្ងន់ធ្ងរ សហជីពឯករាជ្យ បានប្រកាសជំហរទាមទារប្រាក់ឈ្នួល២៥០ ដុល្លារ ដោយអះអាងថា នេះជាតួលេខនេះ ដើម្បីឱ្យកម្មកររស់នៅមានសេចក្តីថ្លៃថ្នូរក្នុងសម័យកាលនេះ។ ប៉ុន្តែភាគី រាជរដ្ឋាភិបាល និងប្រភពពីខាងនិយោជក តែងតែលើកឡើងជាបារម្ភថា ការទាមទារតួលេខខ្ពស់បែបនេះ នឹងធ្វើឱ្យរោងចក្របិទទ្វារ ដកដើមទុនរត់ទៅស្រុកគេ និងធ្វើឱ្យកម្មកររាប់ម៉ឺននាក់បាត់បង់ការងារទៅវិញ។តើការទាមទារ ២៥០ ដុល្លារ ពិតជាខ្ពស់ហួសហេតុ ? តើការព្រមានរឿង «បាត់បង់ការវិនិយោគ» ជារឿងពិតប្រាកដក្នុងបរិបទប្រកួតប្រជែងឬទេ?
សូមស្តាប់កិច្ចពិភាក្សារវាងលោក ថា ថៃ ជាមួយនឹងមេដឹកនាំសហជីពការពារសិទ្ធិកមកម្មករដ៏លេចធ្លោរពីររូបគឺប្រធានសហព័ន្ធសហជីពកម្ពុជា (CATU) អ្នកស្រី យ៉ាង សុភ័ណ្ឌ និងតំណាងសហជីពលោក អាត់ ធន់។







