

ក្រសួងអប់រំប្រកាសផ្អាកដំណើរការបង្រៀនបណ្ដោះអាសន្ននៅតាមសាលារៀនមួយចំនួនជាប់ព្រំដែនកម្ពុជា-ថៃ នៃខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី៨ ធ្នូ។ ក្រសួងអប់រំបញ្ជាក់ថា ការផ្អាកដំណើរការភ្លាមៗនេះ ដោយយោធាថៃបានបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា។
ក្រសួងការពារជាតិអះអាងថា យោធាថៃបានបើកការបាញ់ប្រហារយ៉ាងខ្លាំងមក លើកងកម្លាំងកម្ពុជា នៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ ប្រាសាទតាមាន់ធំ ខេត្តឧត្ដរមានជ័យ ដោយប្រើប្រាស់រថក្រោះបាញ់ចូលជាច្រើនកន្លែងនៅតំបន់ប្រាសាទព្រះវិហារ នៅ៥មករា និងនៅចំការចេកជាដើម។
សារព័ត៌មានថៃ The Nation រាយការណ៍ ថា កងទ័ព អាកាសថៃ បានប្រើយន្តហោះចម្បាំងវាយប្រហារ លើទីតាំងកងទ័ពកម្ពុជា ចំណែក កាសែតខៅសុត (Khaosod) រាយការណ៍ដោយចោទយោធាខ្មែរថា បានបាញ់ទាហានថៃ ១នាក់ឱ្យស្លាប់ និងរបួស ២នាក់ ប៉ុន្តែក្រសួងការពារជាតិកម្ពុជាបដិសេធការចោទប្រកាន់នេះ។









