សារព័ត៌មាន​ថៃ​រាយការណ៍​ថា កងទ័ពអាកាស​ថៃ​បាន​ប្រើ​យន្តហោះ​ចម្បាំង​វាយប្រហារ​លើ​ទីតាំង​កងទ័ព​កម្ពុជា

0
51
យន្តហោះចម្បាំង​របស់​កងទ័ព​អាកាស​ថៃ។ រូបភាពពីហ្វេសប៊ុកទ័ពជើងអាកាសថៃ
យន្តហោះចម្បាំង​របស់​កងទ័ព​អាកាស​ថៃ។ រូបភាពពីហ្វេសប៊ុកទ័ពជើងអាកាសថៃ

សារព័ត៌មាន​ថៃ The Nation បាន​រាយការណ៍​ថា កងទ័ព​ជើង​អាកាស​ថៃ​បាន​ប្រើ​យន្តហោះ​ចម្បាំង វាយប្រហារ​ទីតាំង​កងទ័ព​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​០៨ ខែធ្នូ​នេះ។

ចំណែក​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុ​ជា អ្នកស្រី ម៉ាលី សុជាតា ក៏បាន​ប្រកាស​នៅ​ព្រឹក​នេះដែរ​ថា កងទ័ព​ថៃ​បាន​ប្រើ​ទាំង​រថក្រោះ បើក​ការវាយប្រហារ​នៅ​តំបន់​អានសេះ រួមទាំង​នៅ​តំបន់​ប្រាសាទតាមាន់ធំ ប្រាសាទព្រះវិហារ និង​ចម្ការចេក​ជាដើម។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុជា​បាន​បញ្ជាក់ថា កម្ពុជា​បាន​បន្ត​អនុវត្តតាម​ស្មារតី​កិច្ចព្រមព្រៀង​ប្រទេស​ទាំងពីរ ដើម្បី​ដោះស្រាយ​ជម្លោះ​ដោយ​សន្ដិវិធី ស្របតាម​ច្បាប់​អន្តរជាតិ ហើយ​កងទ័ព​កម្ពុជា​មិនបាន​តបត​ចំពោះ​ការបាញ់ប្រហារ​ពី​ភាគី​កងទ័ព​ថៃ​នៅ​ព្រឹក​នេះឡើយ ប៉ុន្តែ​បាន​ជូនដំណឹង​ទៅ​ក្រុម​អ្នកសង្កេតការណ៍​អន្តរកាល​អាស៊ាន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ