ជនបរទេសចម្រុះជាតិសាសន៍រាប់ពាន់នាក់បាននាំគ្នាសម្រុកចាកចេញពីតំបន់អគារឆបោកតាមអនឡាញអូរស្មាច់របស់លោក លី យ៉ុងផាត់ កាលពីថ្ងៃទី៩ និងថ្ងៃទី១០ ខែធ្នូ ក្រោយទីតាំងអគាររ៉ូយ៉ាល់ ហៀល (Royal Hill resort & Casino) ទល់មុខតំបន់នោះឆាបឆេះដោយសារការវាយប្រហារឈ្លានពានដោយកម្លាំងយោធាថៃ។ ជនបរទេសភាគច្រើនភ័យតក់ស្លុតពេលឮស្នូរគ្រាប់បែកទម្លាក់ពីលើអាកាស ប៉ុន្តែអ្នកខ្លះទៀតក៏បង្ហាញអារម្មណ៍រីករាយ ពេលដែលបានចាកចេញពីអគារក្នុងតំបន់រមណីយដ្ឋានអូរស្មាច់ក្នុងខេត្តឧត្តរមានជ័យ។
លោក កឹម សុខា គ្រោងចុះជួបពលរដ្ឋភៀសសឹកក្រោយមានសិទ្ធិធ្វើដំណើរពេញលេញ
អ្នកឃ្លាំមើលលើកឡើងថា ការអនុញ្ញាតឱ្យលោក កឹម សុខា មានសេរីភាពត្រឹមតែជួបពលរដ្ឋ និងកងទ័ព គឺជាលំហសេរីភាពមនុស្សធម៌កម្រិតតូចតាច ប៉ុន្តែមិនអាចដោះស្រាយទុក្ខវេទនារបស់ពលរដ្ឋភៀសសឹក វិបត្តិនយោបាយ និងបញ្ហាអាយុជីវិតជាតិជាច្រើនទៀតបានទេ។








