អ្នកឃ្លាំមើល​ស្នើ​ឱ្យ​រដ្ឋាភិបាល​បង្ហាញ​ការខូចខាត​ទីតាំង​ស៊ីវិល​ដែល​កងទ័ព​ថៃ​បាន​កម្ទេច ដើម្បី​កុំ​ឱ្យ​អន្តរជាតិ​យល់​ច្រឡំ

0
62
រូបភាព​​ប្រាសាទ​តាក្របី (ពី​ឆ្វេង) បង្ហាញ​ពី​រូប​ភាព​នៅ​ល្អ និង​បន្ទាប់​ពី​រង​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​ទី៩ ធ្នូ និង​វាយ​ប្រហារ​បំផ្លាញ​ទាំងស្រុង​ពី​យោធា​ថៃ កាល​ពី​ថ្ងៃទី១០ ធ្នូ ២០២៥។ រូប៖ ហ្វេសប៊ុក​លោក នេត្រ ភក្ត្រា

អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា បង្ហាញ​ព័ត៌មាន​លម្អិត​ចំពោះ​ទីតាំង​ដែល​យោធា​ថៃ​បាន​បើក​ការ​វាយប្រហារ ដើម្បី​បញ្ជាក់​ថា ទីតាំង​ទាំងនោះ គឺជា​តំបន់​ជន​ស៊ីវិល ឬក៏​ជា​មូលដ្ឋាន​ទាហាន​ខ្មែរ ដូចដែល​ថៃ​បាន​ចោទប្រកាន់ ដែរ​ឬក៏​អត់។ សំណើ​នេះ ធ្វើឡើង​បន្ទាប់​ពី​យោធា​ថៃ បាន​វាយប្រហារ​មក​លើ​ទីតាំង​ជន​ស៊ីវិល នៅ​លើ​ទឹកដី​ខ្មែរ​ជាច្រើន​កន្លែង ដោយ​ប្រើ​លេស​ថា ទីតាំង​ទាំងនោះ​គឺជា​មូលដ្ឋាន​របស់​កងទ័ព​ខ្មែរ និង​ជាទី​តាំង​ប្រតិបត្តិការ​ឆបោក​តាម​អ៊ីនធឺណិត ដែល​ធ្វើ​ឱ្យ​អន្តរជាតិ​មួយ​ចំនួន មាន​ការ​យល់​ច្រឡំ។

ក្នុង​ស្ថានភាព​សង្គ្រាម​ព្រំដែន ដែល​អូស​បន្លាយពេល​ជាង ១០​ថ្ងៃ​មកនេះ យោធា​ថៃ​បាន​បើក​ការ​វាយប្រហារ​ចូលកាន់​តែ​ជ្រៅ មក​លើ​កម្ពុជា ដោយ​មិន​លើកលែង​សូម្បីតែ​ផ្ទះ​ប្រជាពលរដ្ឋ សាលារៀន មន្ទីរពេទ្យ និង​វត្ត​អារាម​នៅឡើយ ដោយ​យោធា​ថៃ បាន​ចាត់​ទុក​ទីតាំង​នៃ​ការ​វាយប្រហារ​ទាំងនោះ គឺជា​មូលដ្ឋាន​កងទ័ព​ខ្មែរ។

ប្រមុខ​ដឹកនាំ​ស្ថាប័ន អធិបតេយ្យ​ជាតិ ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា លោក អ៊ុំ សំអាន ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​១៩ ខែធ្នូ ថា នៅក្នុង​ការចោទប្រកាន់ និង​វាយប្រហារ​របស់​យោធា​ថៃ ចូល​មក​ក្នុង​ទឹកដី​កម្ពុជា​កាន់តែ​ជ្រៅ​នេះ មេដឹកនាំ​កម្ពុជា មិនអាច​ត្រឹមតែ​ប្រើប្រាស់​វោហារ​សព្ទ​ឆ្លើយឆ្លង​គ្នា​បាន​នោះ​ឡើយ ប៉ុន្តែ​កម្ពុជា​ត្រូវ​បង្ហាញ​ភស្តុតាង និង​បកស្រាយ ដើម្បី​ប្រាប់​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សហគមន៍​អន្តរជាតិ​ថា ភាគី​ថៃ​បាន​វាយប្រហារ​មក​លើ​ទឹកដី​កម្ពុជា ដោយ​ប្រើ​លេស​មិន​សម​ហេតុផល។

លោក អ៊ុំ សំអាន៖ «ហើយ​ទម្លាក់​គ្រាប់បែក​មក​លើ​អាគារ និង​កាស៊ីណូ​របស់​កម្ពុជា​ហ្នឹង គឺ​ខុសច្បាប់​ហើយ ព្រោះ​រំលោភ​ចូល​ទឹកដី​កម្ពុជា បើ​ចង់​បង្ក្រាប​បទល្មើស​អ្វី ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​កម្ពុជា ដើម្បី​បង្ក្រាប​បទល្មើស​ទាំងអស់​ហ្នឹង»។

នៅក្នុង​ការ ប្រយុទ្ធ​គ្នា​ជាមួយ​កម្ពុជា យោធា​ថៃ​បាន​ប្រើប្រាស់​លេស ដើម្បី​ពង្រីក​សមរភូមិ​ចូល មក ក្នុង​ទឹកដី​កម្ពុជា ដោយ​កាលពី​ផ្ទុះ​សង្គ្រាម​ដំបូង យោធា​ថៃ​បាន​បើក​ការវាយប្រហារ​នៅ តាម​ខ្សែបន្ទាត់​ព្រំដែន ដោយ​យោធា​ថៃ​បាន​ប្រើ​លេស​ថា ជា​ការ​ប្រើប្រាស់​សិទ្ធិ​ដើម្បី​ការពារ​ខ្លួន​។ ក៏ប៉ុន្តែ ផ្ទុយ​ពី​ការ​អះអាង​នេះ យោធា​ថៃ បាន​ពង្រីក​ការវាយប្រហារ ចូល​កាន់តែ​ជ្រៅ​មក​ក្នុង​ទឹកដី​កម្ពុជា ថែម​ទៀត តាមរយៈ​ការប្រើប្រាស់​យន្តហោះ​ចម្បាំង មក​ទម្លាក់​គ្រាប់បែក​ផ្ដាច់​ស្ពាន និង​កម្ទេច​អគារ​សាធារណៈ និង​ទីតាំង​ជន​ស៊ីវិល នៅ​ក្នុង​ទឹកដី​កម្ពុជា ជាច្រើន​កន្លែង នៅ​ខេត្ត​សៀមរាប ព្រះវិហារ បន្ទាយមានជ័យ ឧត្តរមានជ័យ និង​ពោធិ៍សាត់ ដោយ​យោធា​ថៃ​ចោទ​ថា ទីតាំង​ទាំង​នោះ គឺជា​ហេដ្ឋារចនាសម្ព័ន្ធ និង​មូលដ្ឋាន​របស់​កងទ័ព​ខ្មែរ។

នៅក្នុង​ករណី​នេះ ភាគី​រដ្ឋាភិបាល​កម្ពុជា មិន​បាន​បង្ហាញ​ភស្តុតាង​ណាមួយ ដើម្បី​បង្ហាញ​អំពី​ការ​វាយប្រហារ របស់​យោធា​ថៃ​ដែល​បាន​រំលោភ​លើ​អធិបតេយ្យភាព​កម្ពុជា​នោះ​ទេ ក្រៅ​តែ​ពី​ចេញ​សេចក្ដីថ្លែងការណ៍ និង​ថ្កោលទោស។

យ៉ាង​ណា​មិញ ទំនង​ដោយសារ​មើលឃើញ​ពី​គោលជំហរ​ទន់ជ្រាយ របស់​មេដឹកនាំ​កម្ពុជា កងទ័ព​អាកាស​ថៃ បាន​ពង្រីក​ការឈ្លានពាន មក​លើ​ដែនអាកាស​របស់​កម្ពុជា​បន្ថែម​ទៀត ដោយ​បាន​ទម្លាក់​គ្រាប់បែក លើ​ទីតាំង​ស៊ីវិល និង​អាគារ​មួយចំនួន នៅក្នុង​ក្រុង​ប៉ោយប៉ែត និង​តំបន់​ប្រវត្តិសាស្ត្រ​ភ្នំ​កងវ៉ា ស្ថិត​ក្នុងស្រុក​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ដោយ​យោធា​ថៃ បាន​ចោទ​ថា ជា​កន្លែង​ស្តុក​អាវុធ​របស់​យោធា​ខ្មែរ និង​ជាទី​តាំង​ឆបោក​តាម​អនឡាញ ខណៈ​ពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះ បាន​អះអាង​ថា ជាទី​តាំង​ជន​ស៊ីវិល។

ទោះជា​យ៉ាងណា រដ្ឋាភិបាល​កម្ពុជា មិន​បាន​បកស្រាយ​លម្អិត ដើម្បី​លាតត្រដាង​អំពី​ការ​ចោទប្រកាន់​របស់​យោធា​ថៃ នេះ​ទេ រហូត​ធ្វើ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អន្តរជាតិ​មួយ​ចំនួន បាន​ចុះផ្សាយ​ព្រឹត្តិការណ៍​នេះ ដោយ​យោង​ទៅតាម​ប្រភព​ពី​ភាគី​ថៃ​ថា យោធា​ថៃ វាយប្រហារ​ក្រុង​ប៉ោយប៉ែត ដើម្បី​កម្ចាត់​ឧក្រិដ្ឋកម្ម​ឆបោក​ឆ្លងដែន​ទៅវិញ។

ទូរទស្សន៍​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​សុំ​ការ​ឆ្លើយ​តប​ជុំវិញ​បញ្ហា​នេះ​បានទេ នៅ​ថ្ងៃទី​១៩ ខែ​ធ្នូ។

ជុំវិញ​រឿង​នេះ ប្រធាន​អ្នកឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត យល់ឃើញ​ថា ការណ៍​ដែល​យោធា​ថៃ អាច​ពង្រីក​ការឈ្លានពាន​មក​លើ​កម្ពុជា​បែបនេះ គឺ​ដោយសារ​ពួកគេ​បាន​មើលឃើញ​ពី​កម្សោយ​របស់​រដ្ឋាភិបាល​កម្ពុជា ទៅលើ​វិស័យ​ការពារ​ជាតិ ផ្នែក​ការទូត ការ​ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន របស់​មេដឹកនាំ និង​ភាព​អន់ថយ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ។

លោក ម៉ែន ណាត៖ «គឺជា​លេស​នយោបាយ គឺ​ជា​លេស​សង្គ្រាម​។ ដូច្នេះ​ហើយ​មានតែ​អ្នក​សារព័ត៌មាន​ទេ ទាំង​ភាសាជាតិ​ផង ភាសាបរទេស​ផង គប្បី​រដ្ឋាភិបាល​កម្ពុជា បើក​សេរីភាព​ឱ្យ​វិញ ហើយ​អ្នក​សារព័ត៌មាន ត្រូវ​ពណ៌នា​អំពី​ស្ថានភាព​ដែល​បាន​កើតឡើង រួច​ធ្វើការ​ផ្ទៀងផ្ទាត់​ព័ត៌មាន»។

នេះ​មិនមែន​ជា​លើកទីមួយ​នោះ​ទេ ដែល​ប្រជាពលរដ្ឋ និង​យោធា​ខ្មែរ បាន​រងគ្រោះ​នៅក្នុង​សង្គ្រាម​ឈ្លានពាន​របស់​យោធា​ថៃ។ ជា​ឧទាហរណ៍ នៅក្នុង​សង្គ្រាម​រវាង​កម្ពុជា និង​ថៃ តាម​បណ្ដោយ​ព្រំដែន​លើក​ទី​១ ដែល​បាន​ផ្ទុះឡើង​ចាប់ពី​ថ្ងៃទី​២៤ រហូតដល់​រំលង​អធ្រា​ត្រ​ថ្ងៃទី​២៨ ខែកក្កដា យោធា​ថៃ​បាន​វាយប្រហារ​មក​លើ​កងទ័ព​ខ្មែរ ដោយ​ប្រើប្រាស់​អាវុធ ដែល​អន្តរជាតិ​ហាមឃាត់ មាន​ដូចជា គ្រាប់បែក​ចង្កោម និង​ផ្សែង​ពុល និង​ការប្រើ​ឧបាយកល​ចាប់​ទាហាន​ខ្មែរ ធ្វើជា​ឈ្លើយសឹក​ជាច្រើន​នាក់។

ជាថ្មី​ម្ដងទៀត ចំពោះ​សង្គ្រាម​លើក​ទី​២​នេះ ភាគី​ប្រទេស​ថៃ បាន​ហែក​ចោល​កិច្ចព្រមព្រៀង​សន្តិភាព ដែល​មាន​សហរដ្ឋអាមេរិក និង​ប្រធាន​ប្ដូរ​វេន​អាស៊ាន ធ្វើជា​សាក្សី និង​បាន​បើក​ការវាយប្រហារ​កម្ទេច​ប្រាសាទបុរាណ​ខ្មែរ រួមមាន​ប្រាសាទ​តា​ក្របី និង​ប្រាសាទព្រះវិហារ បណ្ដាល​ឱ្យ​បាក់បែក​ខ្ទេចខ្ទី។

អ្នកឃ្លាំមើល​លើកឡើង​ថា កម្ពុជា​ត្រូវ​បង្ហាញ​យុត្តិធម៌​ដល់​ពិភពលោក​តាមរយៈ​ភស្តុតាង និង​ការ​ប្រើប្រាស់​យន្តការ​ច្បាប់​អន្តរជាតិ ដើម្បី​បញ្ចប់​សង្គ្រាម​ឈ្លានពាន​របស់​ក្រុម​យោធា​ថៃ មក​លើ​កម្ពុជា៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ