អ្នកវិភាគ និងមន្ត្រីបក្សប្រឆាំងយល់ថា ការដែលប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បង្ហាញឥរិយាបថទន់ខ្សោយ និងក្រអឺតក្រទមជាមួយថៃ រឿងដោះស្រាយបញ្ហាព្រំដែនដោយគ្មានភាពច្បាស់លាស់គឺ «គ្មានផលចំណេញដល់ជាតិ» នោះទេ ផ្ទុយទៅវិញ ធ្វើឱ្យថៃដឹងចិត្តបន្តឈ្លានពានយកដីខ្មែរ យ៉ាងគឃ្លើន។ ការលើកឡើងនេះ ក្រោយពី លោក ហ៊ុន សែន ប៉ុន្មានថ្ងៃចុងក្រោយនេះ បាននិយាយច្រើន ពីបញ្ហាព្រំដែន រួមនឹង ការសម្ដីបន្ទោសខ្លះៗ មកលើភាគីថៃ។
អ្នកវិភាគថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី មិនអាចជួយលើមុខមាត់កម្ពុជាបាននោះទេ
ការលើកឡើងនេះ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសដោយមោទនភាពថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ ព្រោះបង្ហាញថា កម្ពុជា មានសុខសន្តិភាព និងសុវត្ថិភាពខ្ពស់។






