លោក​ អានុទីន ​អះអាងថា ​ការ​ដោះលែង​យោធិន​ខ្មែរ ១៨​រូប ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ស្ថាប័ន

0
91
នាយករដ្ឋមន្រ្តីថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) មុនចូលប្រជុំ​​នៅ​វិមាន​រដ្ឋាភិបាល នៅ​ព្រឹក​ថ្ងៃទី១២ ខែ​ធ្នូ ឆ្នាំ​២០២៥។ រូប៖ កាសែត The Standard
នាយករដ្ឋមន្រ្តីថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) មុនចូលប្រជុំ​​នៅ​វិមាន​រដ្ឋាភិបាល នៅ​ព្រឹក​ថ្ងៃទី១២ ខែ​ធ្នូ ឆ្នាំ​២០២៥។ រូប៖ កាសែត The Standard

លោកនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul) បាន​ផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន នៅ​ថ្ងៃទី៣០ ខែ​ធ្នូ ខាង​មុខ​វិមាន​រដ្ឋាភិបាល​ថា បន្ទាប់​ពី​ការ​ផុតកំណត់​នៃ​បទ​ឈប់​បាញ់​រយៈពេល ៧២​ម៉ោង លោក​មិន​ទាន់​បាន​ស្តាប់​លទ្ធផល​វាយតម្លៃ​នៅ​ឡើយ​ទេ ប៉ុន្តែ​ប្រទេស​ថៃ​បាន​ធ្វើ​ប្រតិបត្តិការ​ស្រប​ទៅ​តាម​កិច្ចព្រមព្រៀង។

លោក​បាន​បញ្ជាក់​ថា ចំពោះ​យោធា​ថៃ​ចំនួន ១៨​នាក់ ដែល​ថៃ​កំពុង​ឃុំខ្លួន​វិញ លោក​មិនដឹង​ទេ ព្រោះ​វា​ជា​ការ​សម្រេច​របស់​ស្ថាប័ន ដែល​ទទួលខុសត្រូវ​នៅក្នុង​រឿង​នេះ។

ទាក់ទង​នឹង​សេចក្តី​ថ្លែងការណ៍​របស់​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន ដែល​ថា លោក​មិន​ទទួលស្គាល់​ការ​កាន់កាប់ និង​ការ​ដោត​ទង់ជាតិ​របស់​ថៃ នៅ​លើ​ទីតាំង ដែល​ដណ្ដើម​បាន​ពី​កម្ពុជា​នោះ លោក អានុទីន បាន​និយាយ​ថា លោក​មិន​ទទួលយក​សម្ដី​ទាំងនេះ​ទេ ដោយ​លោក​អះអាង​ថា ការ​ដោត​ទង់ជាតិ​របស់​ថៃ គឺជា​ការ​បង្ហាញ​ថា ទីតាំង​ទាំងនោះ​គឺជា​ទឹកដី​ថៃ ហើយ​អ្នកណា​ចង់​និយាយ​ថា​ម៉េច ក៏​និយាយ​ទៅ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ