អង្គការសង្គមស៊ីវិលខ្មែរកម្ពុជាក្រោម ចំនួន ០៩ ស្ថាប័ន បានអំពាវនាវទៅរដ្ឋាភិបាលកម្ពុជា និងវៀតណាម ឱ្យយកចិត្តទុកដាក់លើកកម្ពស់សិទ្ធិរបស់ស្ត្រីខ្មែរក្រោម ឱ្យបានពេញលេញ។ ការអំពាវនាវនេះ ធ្វើឡើងក្នុងពេលប្រារព្ធទិវានារីអន្តរជាតិ០៨ មីនា នៅទីស្នាក់ការសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ស្ថិតនៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងមានអ្នកចូលរួមប្រមាណ ៧០នាក់។
ភាគីថៃបង្កសំឡេងផ្ទុះនៅតំបន់ព្រំដែនខេត្តព្រះវិហារ និងឧត្តរមានជ័យដែលបង្កការរំខានដល់កងកម្លាំងកម្ពុជា
ការបង្កសំឡេងផ្ទុះពីសំណាក់ភាគីថៃនេះ បានធ្វើឱ្យស្ថានភាពឈរជើងនៅក្នុងតំបន់ របស់កងកម្លាំងកម្ពុជា និងថៃ កាន់តែមានភាពតានតឹងជាងមុន ខណៈភាគីទាំងពីរបានឈ្លោះប្រកែកគ្នាជាញឹកញាប់ ដោយសារទាហានថៃបានព្យាយាមចូលរាយបន្លាលួសក្នុងទឹកដីកម្ពុជា ហើយត្រូវទាហានខ្មែរចេញមករារាំង។






