ប្រទេសថៃបានប្រកាសពីគម្រោងសាងសង់របងអចិន្ត្រៃយ៍នៅតាមព្រំដែនកម្ពុជា ជាច្រើនទីតាំងថែមទៀត ក្រោយបញ្ចប់ការសាងសង់របងបេតុងនៅបង្គោលព្រំដែនលេខ៥២ ដល់៥៤ ដែលស្ថិតនៅជាប់នឹងព្រំដែនខេត្តបាត់ដំបង។ ទីតាំងដែលថៃគ្រោងនឹងសាងសង់ជាឯកតោភាគីបន្ថែមទៀតនោះ មានទីតាំងស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ៥៥ ដល់៦៦ ដែលជាប់នឹងខេត្តចំនួនពីររបស់កម្ពុជា គឺបាត់ដំបង និងខេត្តប៉ៃលិន។
សង្គមស៊ីវិលរៀបចំវេទិកាពលរដ្ឋស្ដីពីកង្វល់បញ្ហាសិទ្ធិមនុស្សសម្រាប់តស៊ូមតិនៅវេទិកាអាស៊ាន
វេទិកាប្រជាពលរដ្ឋកម្ពុជា (CPF) រៀបចំឡើង ដើម្បីកំណត់បញ្ហាប្រឈមដែលកំពុងកើតមាននៅកម្ពុជា និងប្រមូលអនុសាសន៍រួមជាអាទិភាពមួយដើម្បីរួមចំណែកដល់ការតស៊ូមតិថ្នាក់ជាតិ និងថ្នាក់តំបន់ ជាពិសេសសម្រាប់សន្និសីទសង្គមស៊ីវិលអាស៊ាន (APF/ACSC) ឆ្នាំ ២០២៦ ដែលប្រទេសហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ។






