ប្រទេសថៃបានប្រកាសពីគម្រោងសាងសង់របងអចិន្ត្រៃយ៍នៅតាមព្រំដែនកម្ពុជា ជាច្រើនទីតាំងថែមទៀត ក្រោយបញ្ចប់ការសាងសង់របងបេតុងនៅបង្គោលព្រំដែនលេខ៥២ ដល់៥៤ ដែលស្ថិតនៅជាប់នឹងព្រំដែនខេត្តបាត់ដំបង។ ទីតាំងដែលថៃគ្រោងនឹងសាងសង់ជាឯកតោភាគីបន្ថែមទៀតនោះ មានទីតាំងស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ៥៥ ដល់៦៦ ដែលជាប់នឹងខេត្តចំនួនពីររបស់កម្ពុជា គឺបាត់ដំបង និងខេត្តប៉ៃលិន។
អ្នកវិភាគថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី មិនអាចជួយលើមុខមាត់កម្ពុជាបាននោះទេ
ការលើកឡើងនេះ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសដោយមោទនភាពថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ ព្រោះបង្ហាញថា កម្ពុជា មានសុខសន្តិភាព និងសុវត្ថិភាពខ្ពស់។






