
មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋ ជំរុញឱ្យរដ្ឋាភិបាល រៀបចំប្រព័ន្ធទឹកភ្លើង និងធានាសុវត្ថិភាពដល់ពលរដ្ឋ ដែលរស់នៅតាមព្រំដែនឱ្យបានត្រឹមត្រូវ ដើម្បីឱ្យពួកគាត់អាចត្រឡប់ទៅរស់នៅតាមភូមិឋានវិញបាន។ ការស្នើនេះ ក្រោយពីមានពលរដ្ឋជាច្រើននៅតំបន់អូរស្មាច់ និងតាមតំបន់ជួរភ្នំដងរែក ខេត្តឧត្តរមានជ័យ បន្តរស់នៅក្រោម តង់កៅស៊ូ មិនហ៊ានត្រឡប់ទៅរស់នៅភូមិឋានវិញ បើទោះបីជា អាជ្ញាធរតែងតែបង្ខំឱ្យពួកគាត់ ទៅរស់នៅតាមភូមិឋានវិញក្ដី ។






