សហព័ន្ធខ្មែរកម្ពុជាក្រោម ថ្កោលទោសអាជ្ញាធរវៀតណាម ដែលបានចាប់ឃុំខ្លួនស្ត្រីខ្មែរក្រោមអាយុ ៧២ឆ្នាំ គឺលោកស្រី ចៅ ធីទៀង ដាក់ពន្ធនាគារនៅក្រុងព្រែកឫស្សី ដោយគ្មានដីការបស់តុលាការ។ ក្នុងពេលចាប់ខ្លួន កាលពីថ្ងៃទី១៩ មិថុនា អាជ្ញាធរមិនបានបង្ហាញមូលហេតុ ឬបទចោទណាមួយឡើយ ប៉ុន្តែកន្លងទៅ លោកស្រី ចៅ ធីទៀង គឺជាពលរដ្ឋខ្មែរក្រោម ដែលតែងចូលរួមយ៉ាងសកម្មក្នុងការតស៊ូមតិទាមទារសិទ្ធិជនជាតិដើមនៅកម្ពុជាក្រោម។
ភាគីថៃបង្កសំឡេងផ្ទុះនៅតំបន់ព្រំដែនខេត្តព្រះវិហារ និងឧត្តរមានជ័យដែលបង្កការរំខានដល់កងកម្លាំងកម្ពុជា
ការបង្កសំឡេងផ្ទុះពីសំណាក់ភាគីថៃនេះ បានធ្វើឱ្យស្ថានភាពឈរជើងនៅក្នុងតំបន់ របស់កងកម្លាំងកម្ពុជា និងថៃ កាន់តែមានភាពតានតឹងជាងមុន ខណៈភាគីទាំងពីរបានឈ្លោះប្រកែកគ្នាជាញឹកញាប់ ដោយសារទាហានថៃបានព្យាយាមចូលរាយបន្លាលួសក្នុងទឹកដីកម្ពុជា ហើយត្រូវទាហានខ្មែរចេញមករារាំង។






