អ្នកតាមដានសង្គមអះអាងថា វៀតណាមមានការព្រួយបារម្ភខ្លាច ពលរដ្ឋខ្មែរកម្ពុជាក្រោម រត់មកជ្រកកោននៅក្នុងប្រទេសកម្ពុជា ធ្វើសកម្មភាពតស៊ូមតិជុំវិញ បញ្ហាសិទ្ធិសេរីភាព សិទ្ធិសាសនា ឬសិទ្ធិស្វ័យសម្រេចរបស់ខ្មែរកម្ពុជាក្រោម ទើបវៀតណាម ស្នើប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន ឱ្យកម្ពុជារួមសាមគ្គីគ្នាជាមួយវៀតណាមក្នុងការការពារសន្តិសុខ និងទប់ស្កាត់ការប្រើប្រាស់ទឹកដីរបស់ប្រទេសមួយ ដើម្បីធ្វើសកម្មភាពប្រឆាំងនឹងប្រទេសមួយទៀត។
មេដឹកនាំថៃនិយាយពីការចរចាសន្តិភាពជាមួយកម្ពុជាក្នុងវេទិកា UN តែយោធាបន្តឈ្លានពាន
អ្នកឃ្លាំមើលថា កាលើកឡើងរបស់មេដឹកនាំថៃ មានភាពផ្ទុយស្រឡះពីទង្វើ ព្រោះភាគីថៃបានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ចំនួន ២លើក និងកំពុងបន្តធ្វើសកម្មភាពកែប្រែភូមិសាស្ត្រក្នុងទឹកដីកម្ពុជានៅតាមព្រំដែនយ៉ាងសកម្ម។






