ទាហានខ្មែរដែលកំពុងឈរជើងនៅតំបន់ព្រំដែនអះអាងថា ទាហានខ្មែរចំនួន៤នាក់បានរងរបួសធ្ងន់ដោយសារគ្រាប់បែកដៃ ដែលភាគីម្ខាងទៀតបានលួចគប់ចូលក្នុងទីតាំងរបស់ទាហានខ្មែរ គឺមិនមែនជាករណីដើរជាន់មីនដោយខ្លួនឯងដូចភាគីថៃបានលើកឡើងនោះឡើយ។ ការអះអាងរបស់ទាហានខ្មែរនេះ គឺជាការឆ្លើយតបទៅនឹងការលើកឡើងរបស់យោធាថៃ ដែលបានបដិសេធថា ទាហានថៃមិនបានគប់គ្រាប់បែកដៃវាយវាយប្រហារមកលើក្រុមទាហានខ្មែរនោះឡើយ និងចោទថាគឺបណ្ដាលមកពីទាហានខ្មែរដើរជាន់មីនដោយខ្លួនឯង។
រដ្ឋាភិបាល២៣ តុលា សង្ឃឹមថា ICC បើកការស៊ើបអង្កេតឧក្រិដ្ឋកម្មលើមេដឹកនាំថៃពាក់ព័ន្ធការឈ្លានពានកម្ពុជា
មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា អះអាងថា ប្រសិនបើតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បើកការស៊ើបអង្កេតតាមសំណើរបស់ខ្លួន លើមេដឹកនាំនិងមេយោធាថៃដែលបញ្ជាឱ្យលើកទ័ពឈ្លានពានកម្ពុជា នោះអ្នកទាំងនេះអាចប្រឈមការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មអន្តរជាតិ និងអាចត្រូវបានចាប់ខ្លួនផងដែរ។






