ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ណែនាំឱ្យអាជ្ញាធរថ្នាក់ក្រោម ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋ ប៉ុន្តែ ពលរដ្ឋរងគ្រោះដីធ្លីបារម្ភថា នេះជាល្បែងវោហារសាស្រ្តនយោបាយរបស់លោក ហ៊ុន សែន ដើម្បីរកសន្លឹកឆ្នោត នៅមុនការបោះឆ្នោតឃុំ/សង្កាត់ ឆ្នាំ២០២៧។ រីឯ អ្នកឃ្លាំមើលលើកឡើងថា ទាល់តែរដ្ឋាភិបាល ហ៊ានដកមន្ត្រី ដែលអសកម្មហើយដាក់ជំនួសវិញដោយមន្ត្រី ដែលមានស្មារតីបម្រើពលរដ្ឋ ទើបការដាស់តឿនរបស់លោក ហ៊ុន សែន មានប្រសិទ្ធភាព។
អ្នកឃ្លាំមើលសិទ្ធិមនុស្សព្រមានថា ការផ្ដន្ទាទោសយុវតីពីបទរិះគន់តាមអនឡាញ អាចប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ
អ្នកឃ្លាំមើលសង្គម និងសិទ្ធិមនុស្សបានសម្ដែងការព្រួយបារម្ភចំពោះការផ្ដន្ទាទោសយុវតីអាយុ១៩ឆ្នាំម្នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់៦លានរៀល ពាក់ព័ន្ធនឹងការបង្ហោះវីដេអូរិះគន់បញ្ហាសន្តិសុខនៅខេត្តពោធិ៍សាត់។






