ម្ដាយលោកបណ្ឌិត កែម ឡី គឺលោក ភោគ សេ បានលើកឡើងថា លោកស្រីនៅតែនឹកស្រណោះកូនប្រុសគ្រប់វិនាទី ទោះលោកបណ្ឌិតត្រូវបានឃាតករបាញ់សម្លាប់អស់រយៈពេល១០ឆ្នាំហើយក្ដី។ បច្ចុប្បន្ន ម្ដាយលោកបណ្ឌិត កែម ឡី កាន់តែចាស់ជរាទ្រុឌទ្រោម និងមានជំងឺឈឺជើង ដើរស្ទើរពុំរួច ប៉ុន្តែលោកស្រី ពុំបានទៅណាឆ្ងាយឡើយ គឺនៅចាំបោសសម្អាតចេតិយ និងផ្នរលោកបណ្ឌិតជារៀងរាល់ថ្ងៃ។ លោកស្រី រស់នៅសព្វថ្ងៃ ដោយការពឹងលើការទំនុកបំរុងពីកូនស្រីច្បង និងការដាំបន្លែបង្ការនៅជុំវិញផ្ទះលក់។ លោកស្រីបញ្ជាក់ថា នៅតែចង់ស្គាល់ពីឃាតករពិត ដែលបានបាញ់សម្លាប់លោកបណ្ឌិត កែម ឡី៕
យុវជនវ័យក្មេងមួយរូបទៀត ត្រូវជាប់ពន្ធនាគារ៤ឆ្នាំ ដោយសាររិះគន់រដ្ឋាភិបាល និងបញ្ហាព្រំដែនកម្ពុជា-ថៃ
មន្ត្រីសិទ្ធិមនុស្សបារម្ភថា សេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋបន្តរឹតត្បិត ដោយសារការអនុវត្តច្បាប់ផ្ទុយពីរដ្ឋធម្មនុញ្ញ។







