ការនិយាយការពិត និងការចូលរួមក្នុងកិច្ចការសង្គម គឺជាសិទ្ធិមូលដ្ឋានរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែ កញ្ញា លាង សុវណ្ណា លើកឡើងថា នៅកម្ពុជា វាជាផ្លូវដែលពោរពេញដោយហានិភ័យ និងការគំរាមកំហែង។ ទោះជាយ៉ាងណា យុវជនមួយចំនួននៅតែហ៊ានឈរលើការពិត ដោយសង្ឃឹមថា សង្គមនឹងមានការផ្លាស់ប្តូរទៅរកភាពប្រសើរឡើង។
អ្នកឃ្លាំមើលសិទ្ធិមនុស្សព្រមានថា ការផ្ដន្ទាទោសយុវតីពីបទរិះគន់តាមអនឡាញ អាចប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ
អ្នកឃ្លាំមើលសង្គម និងសិទ្ធិមនុស្សបានសម្ដែងការព្រួយបារម្ភចំពោះការផ្ដន្ទាទោសយុវតីអាយុ១៩ឆ្នាំម្នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់៦លានរៀល ពាក់ព័ន្ធនឹងការបង្ហោះវីដេអូរិះគន់បញ្ហាសន្តិសុខនៅខេត្តពោធិ៍សាត់។






