អាជ្ញាធរថៃបន្តចាប់ខ្លួនពលករខ្មែរ ដែលធ្វើការ និងលួចឆ្លងដែនចូលប្រទេសថៃជាច្រើននាក់ ដោយខុសច្បាប់។ មន្ត្រីសិទ្ធិពលករទទូចឲ្យរដ្ឋាភិបាលគួរយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាលើពលករចំណាកស្រុក ដើម្បីកាត់បន្ថយការចំណាកស្រុករបស់ពលររដ្ឋ។
យោធាថៃសម្រួលកងទ័ព និងបិទផ្លូវដើរល្បាតរបស់ទាហានខ្មែរនៅតំបន់ព្រំដែនខេត្តឧត្តរមានជ័យ
ភាគីទាហានថៃបានអះអាងថា ការបិទផ្លូវនេះគឺធ្វើឡើងនៅក្នុងទឹកដីថៃ ដើម្បីពង្រឹងសន្តិសុខតាមព្រំដែន ប៉ុន្តែទាហានខ្មែរអះអាងថា សកម្មភាពភាពរាយបន្លាលួសរបស់យោធាថៃ ធ្វើឡើងនៅក្នុងតំបន់កាន់កាប់របស់កម្ពុជា។






