ក្នុងឱកាសខួប ១០ ឆ្នាំនៃមរណភាពលោកបណ្ឌិត កែម ឡី តើគ្រួសាររបស់លោកបានឆ្លងកាត់ដំណើរជីវិត និងការតស៊ូបែបណា ក្នុងការចិញ្ចឹមកូនៗនៅឆ្ងាយពីមាតុភូមិ? ហើយតើអ្នកស្រី ប៊ូ រចនា បានបន្តថែរក្សាមរតកនៃសច្ចៈភាព ភាពក្លាហាន និងការមិនរស់នៅក្រោមការភ័យខ្លាច ដែលលោកបណ្ឌិតបានបន្សល់ទុកយ៉ាងដូចម្តេច?
អង្គការអ្នកកាសែតគ្មានព្រំដែនអំពាវនាវដល់អាជ្ញាធរកម្ពុជាឱ្យដោះលែងអ្នកសារព័ត៌មានកម្ពុជាជាបន្ទាន់
អង្គការនេះ ចាត់ទុកការឃុំខ្លួន លោក លួត សុផល រយៈពេលប្រាំមួយខែមកហើយ នេះជាការសងសឹកទៅនឹងការរាយការណ៍របស់លោកអំពីបញ្ហាខ្វះខាតទឹកស្អាតដែលបានជះឥទ្ធិពលដល់កងទ័ពកម្ពុជា ក្នុងអំឡុងពេលជម្លោះព្រំដែន ជាមួយប្រទេសថៃ។






