ទោះបីលោកបណ្ឌិត កែម ឡី បានលាចាកលោកអស់រយៈពេល ១០ ឆ្នាំក៏ដោយ ក៏ស្មារតី ឧត្តមគតិ និងមរតកចំណេះដឹងរបស់លោក នៅតែបន្តរស់រវើកតាមរយៈអ្នកបន្តវេនជំនាន់ក្រោយ។ ម្នាក់ក្នុងចំណោមនោះ គឺលោក ង៉ែត ម៉ូសេ ដែលត្រូវបានគេស្គាល់ថា ជាអ្នកបន្តកាន់ភ្នក់ភ្លើងនៃឧត្តមគតិរបស់លោកបណ្ឌិត និងជាអ្នកប្រឹក្សាយោបល់ផ្នែកសន្តិសុខឌីជីថល។ តើលោកមានទស្សនៈយ៉ាងណាចំពោះការបន្តចែករំលែកចំណេះដឹង និងសេចក្តីក្លាហាន តាមគន្លងរបស់លោកបណ្ឌិត កែម ឡី?
អង្គការអ្នកកាសែតគ្មានព្រំដែនអំពាវនាវដល់អាជ្ញាធរកម្ពុជាឱ្យដោះលែងអ្នកសារព័ត៌មានកម្ពុជាជាបន្ទាន់
អង្គការនេះ ចាត់ទុកការឃុំខ្លួន លោក លួត សុផល រយៈពេលប្រាំមួយខែមកហើយ នេះជាការសងសឹកទៅនឹងការរាយការណ៍របស់លោកអំពីបញ្ហាខ្វះខាតទឹកស្អាតដែលបានជះឥទ្ធិពលដល់កងទ័ពកម្ពុជា ក្នុងអំឡុងពេលជម្លោះព្រំដែន ជាមួយប្រទេសថៃ។






