មន្ត្រីសង្គមស៊ីវិល តំណាងសហជីព គណបក្សនយោបាយ យុវជន និងពលរដ្ឋជាច្រើននាក់ បានប្រមូលផ្តុំគ្នានៅស្ថានីយប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោ ក្នុងរាជធានីភ្នំពេញ ដើម្បីដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី ក្នុងឱកាសគម្រប់ខួប ១០ ឆ្នាំ នៃមរណភាពរបស់លោក។ លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅទីតាំងនោះ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
យោធាថៃសម្រួលកងទ័ព និងបិទផ្លូវដើរល្បាតរបស់ទាហានខ្មែរនៅតំបន់ព្រំដែនខេត្តឧត្តរមានជ័យ
ភាគីទាហានថៃបានអះអាងថា ការបិទផ្លូវនេះគឺធ្វើឡើងនៅក្នុងទឹកដីថៃ ដើម្បីពង្រឹងសន្តិសុខតាមព្រំដែន ប៉ុន្តែទាហានខ្មែរអះអាងថា សកម្មភាពភាពរាយបន្លាលួសរបស់យោធាថៃ ធ្វើឡើងនៅក្នុងតំបន់កាន់កាប់របស់កម្ពុជា។






