ពលរដ្ឋខ្មែរបានជួបជុំធ្វើបាតុកម្មអហិង្សា នៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី (Washington, D.C.) សហរដ្ឋអាមេរិក កាលពីថ្ងៃទី៧ ខែសីហា ដោយអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងការពារអធិបតេយ្យជាតិ។ ក្រុមអ្នកតវ៉ាក៏ទាមទារឱ្យបញ្ចប់បណ្ដាញឆបោកតាមអនឡាញនៅកម្ពុជា និងស្នើឱ្យ FBI ពន្លឿនការស៊ើបអង្កេត និងចាត់វិធានការលើមេខ្លោង ដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មអនឡាញនៅកម្ពុជា។
អ្នកឃ្លាំមើលសិទ្ធិមនុស្សព្រមានថា ការផ្ដន្ទាទោសយុវតីពីបទរិះគន់តាមអនឡាញ អាចប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ
អ្នកឃ្លាំមើលសង្គម និងសិទ្ធិមនុស្សបានសម្ដែងការព្រួយបារម្ភចំពោះការផ្ដន្ទាទោសយុវតីអាយុ១៩ឆ្នាំម្នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់៦លានរៀល ពាក់ព័ន្ធនឹងការបង្ហោះវីដេអូរិះគន់បញ្ហាសន្តិសុខនៅខេត្តពោធិ៍សាត់។






