បច្ចុប្បន្នភាពជម្លោះព្រំដែនខ្មែរ-ថៃ

    0
    12

    កងកម្លាំងយោធារបស់ប្រទេសថៃ បានឈូសឆាយផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរ យ៉ាងតិចណាស់ចំនួន ៦២៧ ខ្នង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនផ្សេងទៀត នៅតាមបណ្ដោយព្រំដែន ចាប់តាំងពីកម្ពុជា និងថៃ មានបទឈប់បាញ់កាលពីចុងឆ្នាំ ២០២៥ មក។ យោងតាមរូបថតពីផ្កាយរណបដែលត្រូវបានផ្សព្វផ្សាយដោយអង្គការសិទ្ធិមនុស្សលីកាដូ យោធាថៃកំពុងឈរជើងយ៉ាងរឹងមាំ ហើយបន្តធ្វើសកម្មភាពដាក់បន្លាលួស ទូរកុងតឺន័រព័ទ្ធយកដី និងឈូសឆាយបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងទឹកដីកម្ពុជាជាច្រើនទីតាំង។

    ទុក​ឱ្យ​ឆ្លើយ​តប​មួយ

    សូមបញ្ចូលមតិយោបល់របស់អ្នក!
    សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ