អនុព័ន្ធយោធាចិន បានអះអាងជាថ្មីប្រាប់យោធាថៃថា ប្រទេសចិនមិនបានផ្ដល់អាវុធជួយដល់កម្ពុជា ហើយនឹងមិនឱ្យកម្ពុជាប្រើប្រាស់អាវុធ ដែលផលិតដោយចិន ដើម្បីប្រឆាំងនឹងប្រទេសថៃ នៅតាមបណ្ដោយព្រំដែននោះឡើយ។ អ្នកឃ្លាំមើលលើកឡើងថា ចិនកំពុងយកបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ដើម្បីស្វែងរកប្រយោជន៍ផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច។
អ្នកឃ្លាំមើលសិទ្ធិមនុស្សព្រមានថា ការផ្ដន្ទាទោសយុវតីពីបទរិះគន់តាមអនឡាញ អាចប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ
អ្នកឃ្លាំមើលសង្គម និងសិទ្ធិមនុស្សបានសម្ដែងការព្រួយបារម្ភចំពោះការផ្ដន្ទាទោសយុវតីអាយុ១៩ឆ្នាំម្នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់៦លានរៀល ពាក់ព័ន្ធនឹងការបង្ហោះវីដេអូរិះគន់បញ្ហាសន្តិសុខនៅខេត្តពោធិ៍សាត់។






