លោក ហ៊ុន សែន បញ្ជាឱ្យចាត់ការស្ត្រីប្រើពាក្យអសុរស ខណៈអ្នកឃ្លាំមើលថា លោកក៏ជាគំរូអាក្រក់ដល់សង្គម

    0
    34

    ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន ដែល​ធ្លាប់តែ​ថ្លែង​តាម​វេទិកាសាធារណៈ​ប្រើ​ពាក្យ​សម្ដី​អសុរ​ស ជេរប្រមាថ និង​គំរាមកំហែង​ពលរដ្ឋ​ដាក់​ក្បាល​មេក្រូ​នោះ​ បាន​បញ្ជា​ឱ្យ​តុលាការ​ចាត់វិធានការ​លើ​ស្ត្រី​ទាំងឡាយ​ណា ​ដែល​ជេរប្រមាថ និង​ហែកហួរ​គ្នា​តាម​បណ្ដាញ​សង្គម​។ លោក ហ៊ុន សែន​ ថា ពាក្យសម្ដី​អសុរ​ស​របស់​ស្ត្រី​មួយចំនួន​ នៅ​តាម​បណ្ដាញ​សង្គម​គឺ​មិនអាច​ទទួលយក​បាន​ឡើយ និង​បាន​ធ្វើ​ឱ្យ​សីលធម៌​សង្គម​ធ្លាក់ចុះ​យ៉ាងធ្ងន់ធ្ងរ​។ ចំណែកឯ អ្នកឃ្លាំមើល បដិសេធ​គាំទ្រ​ការ​បញ្ចេញមតិ​បែប​អសុរ​ស និង​ជេរប្រមាថ ឬ​ការ​គំរាមកំហែង​ក្នុង​គ្រប់​ទម្រង់ ប៉ុន្តែ​ពួកគាត់​ថា អ្នក​ដែល​បាន​ផ្ដល់​គំរូ​អាក្រក់ និង​សាបព្រោះ​ការ​ជេរប្រមាថ​បណ្ដាល​ឱ្យ​សីលធម៌​សង្គម​ធ្លាក់ចុះ​កាន់តែ​ខ្លាំង​នោះ គឺ​លោក ហ៊ុន សែន ខ្លួនឯង។

    ទុក​ឱ្យ​ឆ្លើយ​តប​មួយ

    សូមបញ្ចូលមតិយោបល់របស់អ្នក!
    សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ