ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ដែលធ្លាប់តែថ្លែងតាមវេទិកាសាធារណៈប្រើពាក្យសម្ដីអសុរស ជេរប្រមាថ និងគំរាមកំហែងពលរដ្ឋដាក់ក្បាលមេក្រូនោះ បានបញ្ជាឱ្យតុលាការចាត់វិធានការលើស្ត្រីទាំងឡាយណា ដែលជេរប្រមាថ និងហែកហួរគ្នាតាមបណ្ដាញសង្គម។ លោក ហ៊ុន សែន ថា ពាក្យសម្ដីអសុរសរបស់ស្ត្រីមួយចំនួន នៅតាមបណ្ដាញសង្គមគឺមិនអាចទទួលយកបានឡើយ និងបានធ្វើឱ្យសីលធម៌សង្គមធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ។ ចំណែកឯ អ្នកឃ្លាំមើល បដិសេធគាំទ្រការបញ្ចេញមតិបែបអសុរស និងជេរប្រមាថ ឬការគំរាមកំហែងក្នុងគ្រប់ទម្រង់ ប៉ុន្តែពួកគាត់ថា អ្នកដែលបានផ្ដល់គំរូអាក្រក់ និងសាបព្រោះការជេរប្រមាថបណ្ដាលឱ្យសីលធម៌សង្គមធ្លាក់ចុះកាន់តែខ្លាំងនោះ គឺលោក ហ៊ុន សែន ខ្លួនឯង។
អ្នកឃ្លាំមើលជំរុញឲ្យចាត់វិធានការផ្លូវច្បាប់ម៉ឺងម៉ាត់លើមន្ត្រីនគរបាលសេដ្ឋកិច្ចនៅខេត្តស្វាយរៀង២រួប និងអ្នកពាក់ព័ន្ធ
ការលើកឡើងនេះ គឺក្រោយពីក្រសួងមហាផ្ទៃ ផ្អាកការងារមន្ត្រីនគរបាលសេដ្ឋកិច្ចនៅខេត្តស្វាយរៀង២រូបពាក់ព័ន្ធការយកលុយពីអ្នកដឹកក្រណាត់ ៩ពាន់ដុល្លារ។






