ខណៈរដ្ឋាភិបាលឪពុកកូន គឺលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត កំពុងរវល់ខ្វាយខ្វល់រឿងអូសទាញ និងបំបែកបំបាក់អ្នកនយោបាយបក្សប្រឆាំងនោះ រដ្ឋាភិបាលថៃវិញ ពួកគេ កំពុងរវល់រៀបចំការគ្រប់គ្រងទឹកដីខ្មែរជាអចិន្ត្រៃយ៍។ ឥឡូវនេះ គណៈរដ្ឋមន្ត្រីថៃបានអនុម័តថវិកាចំនួនជាង ១៣លានដុល្លារសហរដ្ឋអាមេរិកបន្ថែមទៀត ដើម្បីយកទៅចំណាយលើការពង្រឹងប្រព័ន្ធការពារនៅតាមបណ្ដោយព្រំដែនកម្ពុជា និងថៃ។ ថវិកានេះ នឹងត្រូវចំណាយលើសកម្មភាពបន្ទាន់ចំនួនបីគឺ ការសាងសង់លេណដ្ឋាន ប៉មយាម និងប្រព័ន្ធប្រកាសភាពអាសន្ននៅតាមតំបន់ជាប់ព្រំដែន។ អ្នកឃ្លាំមើលយល់ឃើញថា ប្រទេសថៃហាក់កំពុងត្រៀមខ្លួនសម្រាប់ការទប់ទល់សង្គ្រាម ដើម្បីកាន់កាប់ទឹកដីដែលឈ្លានពានបានពីកម្ពុជា ជាអចិន្ត្រៃយ៍។
អ្នកឃ្លាំមើលសិទ្ធិមនុស្សព្រមានថា ការផ្ដន្ទាទោសយុវតីពីបទរិះគន់តាមអនឡាញ អាចប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ
អ្នកឃ្លាំមើលសង្គម និងសិទ្ធិមនុស្សបានសម្ដែងការព្រួយបារម្ភចំពោះការផ្ដន្ទាទោសយុវតីអាយុ១៩ឆ្នាំម្នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់៦លានរៀល ពាក់ព័ន្ធនឹងការបង្ហោះវីដេអូរិះគន់បញ្ហាសន្តិសុខនៅខេត្តពោធិ៍សាត់។






