ជនរងគ្រោះពីក្រុមហ៊ុនពិភពដីមាស របស់អតីតឧកញ៉ា ហ៊ី គឹមហុង ទទូចសុំឲ្យអាជ្ញាធរខេត្តកំពង់ចាម ជួយទប់ស្កាត់កុំឲ្យមានការរឹបអូសដីធ្លី និងផ្ទះសម្បែង ខណៈពួកគាត់កំពុងប្រឈមការលំបាកកាន់តែខ្លាំង មិនអាចរកលុយសងបំណុលទៅធនាគារ។ ការទទូចនេះធ្វើឡើង ស្របពេលពលរដ្ឋរងគ្រោះ កំពុងរង់ចាំការទូទាត់សំណង ក្រោយសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែសីហា បានសម្រេចឱ្យម្ចាស់ក្រុមហ៊ុនពិភពដីមាស ផ្ដល់សំណងជាង៣៣លានដុល្លារ ដល់ជនរងគ្រោះជាង១ពាន់នាក់វិញ។ ពលរដ្ឋថា នៅពេលពួកគាត់ទទួលបានលុយសំណងទាំងនោះ នឹងសងត្រឡប់ទៅធនាគារវិញទាំងអស់៕
ពលរដ្ឋរាប់ពាន់គ្រួសារនៅខេត្ត៤ជាប់ទន្លេមេគង្គរងផលប៉ះពាល់ដោយសារទឹកជន់លិច
មន្ត្រីសង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាល ត្រូវដោះស្រាយទុក្ខលំបាករបស់ពលរដ្ឋឱ្យបានត្រឹមត្រូវ។







