ជនរងគ្រោះពីក្រុមហ៊ុនពិភពដីមាស របស់អតីតឧកញ៉ា ហ៊ី គឹមហុង ទទូចសុំឲ្យអាជ្ញាធរខេត្តកំពង់ចាម ជួយទប់ស្កាត់កុំឲ្យមានការរឹបអូសដីធ្លី និងផ្ទះសម្បែង ខណៈពួកគាត់កំពុងប្រឈមការលំបាកកាន់តែខ្លាំង មិនអាចរកលុយសងបំណុលទៅធនាគារ។ ការទទូចនេះធ្វើឡើង ស្របពេលពលរដ្ឋរងគ្រោះ កំពុងរង់ចាំការទូទាត់សំណង ក្រោយសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែសីហា បានសម្រេចឱ្យម្ចាស់ក្រុមហ៊ុនពិភពដីមាស ផ្ដល់សំណងជាង៣៣លានដុល្លារ ដល់ជនរងគ្រោះជាង១ពាន់នាក់វិញ។ ពលរដ្ឋថា នៅពេលពួកគាត់ទទួលបានលុយសំណងទាំងនោះ នឹងសងត្រឡប់ទៅធនាគារវិញទាំងអស់៕
សង្គមស៊ីវិលរៀបចំវេទិកាពលរដ្ឋស្ដីពីកង្វល់បញ្ហាសិទ្ធិមនុស្សសម្រាប់តស៊ូមតិនៅវេទិកាអាស៊ាន
វេទិកាប្រជាពលរដ្ឋកម្ពុជា (CPF) រៀបចំឡើង ដើម្បីកំណត់បញ្ហាប្រឈមដែលកំពុងកើតមាននៅកម្ពុជា និងប្រមូលអនុសាសន៍រួមជាអាទិភាពមួយដើម្បីរួមចំណែកដល់ការតស៊ូមតិថ្នាក់ជាតិ និងថ្នាក់តំបន់ ជាពិសេសសម្រាប់សន្និសីទសង្គមស៊ីវិលអាស៊ាន (APF/ACSC) ឆ្នាំ ២០២៦ ដែលប្រទេសហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ។






