ពលរដ្ឋ នៅតាមបណ្ដោយទន្លេមេគង្គ ស្ថិតក្នុងខេត្តក្រចេះ ស្ទឹងត្រែង កំពង់ចាម និងខេត្តត្បូងឃ្មុំ កំពុងតែ រងប៉ះពាល់ធ្ងន់ធ្ងរ ដោយសារទឹកជំនន់ ជន់លិចផ្ទះសម្បែង វត្តអារាម សាលារៀន និងផលដំណាំ រាប់ពាន់ហិកតារ ក្នុងនោះពលរដ្ឋជាង១ម៉ឺននាក់ កំពុងរងប៉ះពាល់ ហើយពលរដ្ឋជាង១ពាន់គ្រួសារ ត្រូវបង្ខំជម្លៀសចេញពីលំនៅឋាន ទៅរកទីទួលសុវត្ថិភាព។ មន្ត្រីសង្គមស៊ីវិល ជំរុញឱ្យរដ្ឋាភិបាល ត្រូវដោះស្រាយ ទុក្ខលំបាករបស់ ពលរដ្ឋឱ្យបានត្រឹមត្រូវ។
មេដឹកនាំថៃនិយាយពីការចរចាសន្តិភាពជាមួយកម្ពុជាក្នុងវេទិកា UN តែយោធាបន្តឈ្លានពាន
អ្នកឃ្លាំមើលថា កាលើកឡើងរបស់មេដឹកនាំថៃ មានភាពផ្ទុយស្រឡះពីទង្វើ ព្រោះភាគីថៃបានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ចំនួន ២លើក និងកំពុងបន្តធ្វើសកម្មភាពកែប្រែភូមិសាស្ត្រក្នុងទឹកដីកម្ពុជានៅតាមព្រំដែនយ៉ាងសកម្ម។






